SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ចិន ឯកភាពគ្នាជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនខេត្តជាំងស៊ូ ប្រទេសចិន


កម្ពុជា-ចិន ឯកភាពគ្នាជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនខេត្តជាំងស៊ូ ប្រទេសចិន
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-25

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-25

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម XU Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ប្រទេសចិន បានឯកភាពគ្នាជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តជាំងស៊ូឱ្យកាន់តែទូលំទូលាយ ក្នុងគោលបំណងស្របតាមស្មារតីនៃ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម XU Kunlin នឹងសហការជាមួយក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍រួមគ្នាក្នុងឆ្នាំ២០២៥ទាំងនៅប្រទេសកម្ពុជា និងប្រទេសចិន ដូចជា ការរៀបចំព្រឹត្តិការណ៍ Cambodia Festival នៅខេត្តជាំងស៊ូ ដើម្បីបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ប្រជាជនខេត្តជាំងស៊ូ។ ព្រឹត្តិការណ៍នេះ នឹងជួយទាក់ទាញវិនិយោគិនក្នុងខេត្តជាំងស៊ូឱ្យមកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងការលើកទឹកចិត្តជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនេះ រដ្ឋបាលខេត្តជាំងស៊ូ នឹងសហការរៀបចំ FAM Trip ដែលអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តជាំងស៊ូ ឱ្យមកទស្សនានិងជួយជំរុញផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ លើសពីនេះ ភាគីទាំងពីរក៏បានសិក្សាលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងក្រុងសំខាន់ៗរបស់ខេត្តជាំងស៊ូ មកកាន់គោលដៅទេសចរណ៍របស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរក្នុងខេត្តជាំងស៊ូមកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី