SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឱកាសប្រកួតពានរង្វាន់សហគ្រិនខ្មែរ ដើម្បីឈ្នះទឹកប្រាក់ ១២០លានរៀល


ឱកាសប្រកួតពានរង្វាន់សហគ្រិនខ្មែរ ដើម្បីឈ្នះទឹកប្រាក់ ១២០លានរៀល
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ រៀបចំកម្មវិធី «ប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចថ្មី ឆ្នាំ២០២៥» ដើម្បីផ្តល់ឱកាសឱ្យធុរជនថ្មី ដែលកំពុងស្វែងរកឱកាសអភិវឌ្ឍន៍ បង្កើនទំនាក់ទំនង និងពង្រឹងភាពប្រកួតប្រជែង អាចមានឱកាសក្លាយជាម្ចាស់ពានរង្វាន់សរុបប្រមាណ ១២០លានរៀល។

សហគ្រិនខ្មែរ បញ្ជក់ថា សហគ្រិន ដែលចូលរួមកម្មវិធីនេះ នឹងទទួលបានការពង្រឹងសមត្ថភាពប្រកួតប្រជែង, ឱកាសពង្រីកទីផ្សារអាជីវកម្ម, បង្កើនដៃគូសហការអាជីវកម្ម និងក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរផងដែរ។ ចំពោះលក្ខខណ្ឌ នៃការចូលរួមកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចថ្មីនេះ សហគ្រិន ត្រូវជាអាជីវកម្មបង្កើតក្នុងស្រុក, មានអាយុកាលតិចជាង ៤ឆ្នាំ, មានផលិតផលគំរូ (Products Prototype) ជាស្ថាបនិក ឬសហស្ថាបនិក ឬអ្នកគ្រប់គ្រង, ម្ចាស់អាជីវកម្មមានសញ្ជាតិខ្មែរ និងមានការតាំងចិត្តខ្ពស់ និងពេលវេលាគ្រប់គ្រាន់ ដើម្បីចូលរួម។

កម្មវិធីនេះ បើកទទួលពាក្យចាប់ពីថ្ងៃទី១០ ខែឧសភា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥, វគ្គប្រកួតជម្រុះ នឹងធ្វើឡើងនៅថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០២៥, វគ្គត្រៀមខ្លួនក្នុងការប្រកួត គឺថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២៥ និងវគ្គប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី