2025-05-09
គន ម៉េងហុង
2025-05-09
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយតំណាងការិយាល័យកម្មសិទ្ធិបញ្ញាសិង្ហបុរី ដើម្បីលើកកម្ពស់វិស័យកម្មសិទ្ធបញ្ញា និងការប្រកួតប្រជែងរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។
ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលធ្វើឡើង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុក ប្រជា បានលើកឡើងពីសារសំខាន់ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងសិង្ហបុរី ដែលនឹងជួយបង្កើតក្របខ័ណ្ឌ និងសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទ្ធិបញ្ញា ការធ្វើអាជីវកម្ម និងការប្រើប្រាស់ដើម្បីបង្កើតភាពច្នៃប្រឌិត និងការប្រកួតប្រជែង ជាដើម។
ឯកឧត្តម អ៊ុក ប្រជា ក៏បានគូសបញ្ជាក់បន្ថែមថា វិស័យកម្មសិទ្ធិបញ្ញា ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជំរុញភាពច្នៃប្រឌិត ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ ជាមួយគ្នានេះ លោក TAN Kong Hwee ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី ក៏បានលើកឡើងពីការអនុវត្តសកម្មភាពនានាជាមួយកម្ពុជា របស់អង្គការកម្មសិទ្ធិបញ្ញាសិង្ហបុរី និងការគាំទ្រផ្នែកបច្ចេកទេសក្នុងវិស័យកម្មសិទ្ធិបញ្ញា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងអង្គភាពកម្មសិទ្ធិបញ្ញាទាំងពីរ នាពេលនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី