2025-05-08
គន ម៉េងហុង
2025-05-08
គន ម៉េងហុង
ភ្នំពេញ៖ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ ដូចជាអង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ដំណាប់ស្វាយ ក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ ដើម្បីស្វែងរកដៃគូនាំចេញនាំចូលផលិតផលខ្មែរ និងជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារក្នុងប្រទេសជប៉ុន។
ពិព័រណ៍ខាងលើនេះ ធ្វើឡើង កាលថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥ នៅសួនឧទ្យានយ៉ូយ៉ូហ្គិ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានការចូលរួមពីប្រជាសហគមន៍ខ្មែរនៅប្រទេសជប៉ុន មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ សរុបប្រមាណជាង ១០ម៉ឺននាក់នេះ និងមានគោលបំណងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវបរទេស ព្រមទាំងជំរុញពាណិជ្ជកម្ម វិនិយោគ និងដាក់បង្ហាញផលិតផលសក្តានុពលខ្មែរ។
ក្នុងពិព័រណ៍កម្ពុជា លើកទី៩ នេះ ក្រសួងពាណិជ្ជកម្ម ក៏បានសម្របសម្រួលដល់ក្រុមហ៊ុនចំនួន៣ រួមមានក្រុមហ៊ុន K.C.C.V Plantation ក្រុមហ៊ុន S.E.A.T.S Inc. និងក្រុមហ៊ុន KOJIMA Holdings Group ដើម្បីសហការជាមួយអង្គការ SAORI និងក្រុមហ៊ុនឯកជនជប៉ុនចំនួន២ មកពីមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូហ្គិ ដាក់បង្ហាញផលិតផលសក្តានុពលខ្មែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី