2025-09-12
ទូច សូរិយា
2025-09-12
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្នើឱ្យក្រុមហ៊ុន Jardine Matheson បន្តភ្ជាប់ទំនាក់ទំនងជិតស្និតជាមួយ CDC ដើម្បីអាចជួយសម្របសម្រួលចំពោះកិច្ចស្នើសុំវិនិយោគនានាដែលក្រុមហ៊ុនមានបំណងបណ្ដាក់ទុននាពេលអនាគត។
ជាមួយគ្នានេះ លោក Elton Chan នាយកក្រុមហ៊ុន Jardine Matheson បានលើកឡើងពីចំណុចប្រកួតប្រជែងរបស់កម្ពុជាជាមួយបណ្ដាប្រទេសជិតខាងរបស់ខ្លួន គឺការប្រើប្រាស់រូបិយប័ណ្ណដុល្លារ និងការបើកចំហរទទួលការវិនិយោគលើគ្រប់វិស័យ។ លោក Elton Chan បានបញ្ជាក់ថា ក្រោយដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា លោកបានសម្លឹងមើលឃើញសក្ដានុពលលើវិស័យអចលនទ្រព្យរបស់កម្ពុជា និងការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន រីឯគោលនយោបាយលើវិស័យនេះគឺជាចំណុចអាទិភាពដែលរាជរដ្ឋាភិបាលកំពុងរៀបចំដើម្បីជំរុញលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានកាន់តែច្រើនបន្ថែមទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន Jardine Matheson មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុងត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៣២ ដោយ William Jardine និង James Matheson។ ក្រុមហ៊ុនបានពង្រីកខ្លួនទៅក្នុងវិស័យផ្សេងៗរួមមាន ការដឹកជញ្ជូន ពាណិជ្ជកម្ម អចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ច វិស្វកម្ម និងហិរញ្ញវត្ថុ ដោយបានក្លាយជាសាជីវកម្មពហុជាតិចំណាស់ជាងគេ និងលេចធ្លោមួយក្នុងមូលដ្ឋានក្រុងហុងកុង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី