2025-04-27
ទូច សូរិយា
2025-04-27
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យពាណិជ្ជករ និងសាធារណជន ចូលរួមពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៤-២៧ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិសាបា ទីក្រុង Kota Kinabalu រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
ពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥ ដែលរៀបចំដោយក្រុមប្រឹក្សាកាកាវម៉ាឡេស៊ីនេះ គឺជាវេទិកាដ៏មានសារសំខាន់មួយដែលប្រមូលផ្តុំនូវអ្នកផលិតកាកាវ អ្នកកែច្នៃសូកូឡា និងអ្នកពាក់ព័ន្ធក្នុងអាជីវកម្មកាកាវ និងសូកូឡាទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកឱកាសអាជីវកម្មថ្មីៗក្នុងវិស័យកាកាវ។
ចំពោះ ពាណិជ្ជករ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ទំនាក់ទំនងមកមន្ត្រីសម្របសម្រួល តាមរយៈទូរសព្ទ៖ +៨៥៥ ១២ ៧៧៧ ៩៥៩ / +៨៥៥ ១៧ ២៩៦ ៩៩២ ឬអ៊ីម៉ែល [email protected] / [email protected] ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី