2024-04-16
ទូច សូរិយា
2024-04-16
ទូច សូរិយា
ភ្នំពេញ៖ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង ដែលទទួលបានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលមានទំហំទឹកប្រាក់ប្រមាណ ៣ ៩៨៦ លានយ៉េន ស្មើនឹង ៣០,៦លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី១១ មេសា។
គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ មានសមត្ថភាពផលិតទឹកស្អាតបាន ៦,៨០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងដំឡើងបំពង់ប្រវែង ១១១.៨គីឡូម៉ែត្រ ដែលគម្រោងនេះ បានចាប់ផ្តើមដំណើរការអនុវត្តនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។
ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា វិស័យទឹកស្អាតនៅកម្ពុជា តែងតែមានការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងនោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យតម្រូវការទឹកស្អាតក្នុងខេត្តស្វាយរៀងពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់។
ក្នុងកម្មវិធីនេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង មានជំនឿថា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ បានរួមចំណែកក្នុងការគាំទ្រនូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតនៅតាមទីប្រជុំជនឱ្យបាន១០០% នាពេលខាងមុខ និងបានឆ្លើយតបទៅតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងផ្នែកសេវាកម្ម អាជីវកម្ម និងផលិតកម្មផ្សេងៗនៅក្នុងខេត្ត។ ឯកឧត្តម ប៉េង ពោធិ៍សា បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រ និងឧបត្ថម្ភដល់ដំណើរការកសាងស្ដារឡើងវិញ និងអភិវឌ្ឍន៍ខេត្តស្វាយរៀងនាពេលកន្លងមក ក៏ដូចជាគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយ:ទីភ្នាក់ងារ JICA នាពេលនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី