2024-11-02
ឃី ភារៈ
2024-11-02
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់សិស្សទើបទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៤ ដែលមានឪពុកម្តាយ ឬអាណាព្យាបាលកំពុងបម្រើការងារនៅក្រសួងសេដ្ឋកិច្ច។ អាហារូបករណ៍នេះ នឹងផ្តល់ទៅលើគ្រឹះស្ថានសិក្សាចំនួន១៤ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។
កាផ្តល់អាហារូបករណ៍នេះ គឺមានគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់មន្ត្រីបម្រើការងារនៅក្រសួងសេដ្ឋកិច្ច។ ចំពោះ គ្រឹះស្ថានសិក្សាចំនួន១៤ នោះរួមមាន៖ ទី១.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្តល់ជូនថ្នាក់បរិញ្ញាបត្រគ្រប់មុខជំនាញ, ទី២.សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្តល់ជូនថ្នាក់បរិញ្ញាបត្រចំនួន ៧មុខជំនាញមានដូចជា៖ នីតិសាស្ត្រ, រដ្ឋបាលសាធារណៈ, សេដ្ឋកិច្ចអភិវឌ្ឍន៍, គ្រប់គ្រងធុរកិច្ច, ធនាគារ និងហិរញ្ញវត្ថុ, គណនេយ្យ និងសេដ្ឋកិច្ចព័ត៌មានវិទ្យា។
ចំណែក ទី៣. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅសាខារាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ និងខេត្តកែប ផ្តល់ជូនថ្នាក់បរិញ្ញាបត្រ ទៅលើ ២ជំនាញមាន៖ កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម, ទី៤.សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្តលជូនថ្នាក់បរិញ្ញាបត្រចំនួន ៩មុខរួមមាន គ្រប់គ្រង, ទីផ្សារ, ហិរញ្ញវត្ថុ និងធនាគារ, គណនេយ្យ, សេដ្ឋកិច្ចពាណិជ្ជសាស្ត្រ, ទេសចរណ៍, ភាសាអង់គ្លេស, នីតិសាស្ត្រ និងព័ត៌មានវិទ្យា។ រីឯ ទី៥. សាកលវិទ្យាល័យកម្ពុជា ផ្តល់ជូនថ្នាក់បរិញ្ញាបត្រចំនួន ៦មហាវិទ្យាល័យ និង ៤សាលាមានដូចជា មហាវិទ្យាល័យសិល្បៈ និងមនុស្សសាស្ត្រ, មហាវិទ្យាល័យអប់រំ, មហាវិទ្យាល័យច្បាប់, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍, មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម, សាលាសិល្បៈច្នៃប្រឌិត, សាលាភាសាបរទេស, សាលាពាណិជ្ជសាស្ត្រតូនីហ្វីណាន់ដេស, និងសាលាតេជោសែនកិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ។
ឯ ទី៦.សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech) ផ្តល់ជូនថ្នាក់បរិញ្ញាបត្រ១០០% ចំនួន ៩មុខជំនាញរួមមាន វិស្វកម្មរ៉ូបូត និងស្វ័យប្រវត្តិកម្ម, វិស្វកម្មវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត, សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត, វិស្វកម្មសូហ្វវែរ, ស្ថាបត្យកម្ម, ការរចនាផ្នែកខាងក្នុង, បច្ចេកវិទ្យាអប់រំ, ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកទេសទំនាក់ទំនង, ការគ្រប់គ្រងហានិភ័យ និងបញ្ញាធុរកិច្ច។ដោយឡែក ទី៧.សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ផ្តល់ជូនថ្នាក់បរិញ្ញាបត្រចំនួន ១១មុខជំនាញរួមមាន៖ ហិរញ្ញវត្ថុ និងធនាគារ, គណនេយ្យ, ពាណិជ្ជកម្មអន្តរជាតិ, បច្ចេកវិទ្យាហិរញ្ញវត្ថុ, បច្ចេកវិទ្យាព័ត៌មានធុរកិច្ច, វិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ, គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង, គ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ, ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ, ការបង្រៀនភាសាអង់គ្លេស និងភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច។
ចំពោះ ទី៨.សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ជូនថ្នាក់បរិញ្ញាបត្រចំនួន ៥មុខជំនាញ រួមមាន៖ គណនេយ្យ និងហិរញ្ញវត្ថុ, ធនាគារ និងហិរញ្ញវត្ថុ, សេដ្ឋកិច្ច, ពន្ធដារ និងសវនកម្ម, អចលនទ្រព្យ និងហិរញ្ញវត្ថុ។ ទី៩. វិទ្យាស្ថានវ៉ាន់ដា ផ្តល់ជូនថ្នាក់បរិញ្ញាបត្រគណនេយ្យ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញសវនកម្ម, ទី១០.សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផ្តល់ជូនថ្នាក់បរិញ្ញាបត្រចំនួន ១៣មហាវិទ្យាល័យ មានដូចជា៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម, មហាវិទ្យាល័យហិរញ្ញវត្ថុ និងធនាគារ, មហាវិទ្យាល័យសេដ្ឋកិច្ច, មហាវិទ្យាល័យច្បាប់, មហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច, មហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ, មហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍, មហាវិទ្យាល័យវិស្វកម្ម, មហាវិទ្យាល័យស្ថាបត្យកម្ម, មហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ, មហាវិទ្យាល័យអាកាសចរស៊ីវិល និងមហាវិទ្យាល័យភាសាចិន។
ទី១១. សាកលវិទ្យាល័យ វេស្ទីន ផ្តល់ជូនថ្នាក់បរិញ្ញាបត្រចំនួន ៥មហាវិទ្យាល័យរួមមាន៖ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យស្ថាបត្រកម្មវិស្វកម្ម និងសំណង់, មហាវិទ្យាល័យគ្រប់គ្រង និងសណ្ឋាគារទេសចរណ៍។ ទី១២. សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផ្តល់ជូនថ្នាក់បរិញ្ញាបត្រចំនួន ១៧មុខជំនាញ រួមមាន៖ ភាសាអង់គ្លេស, ទំនាក់ទំនងអន្តរជាតិ, អក្សរសាស្ត្រចិន, គ្រប់គ្រង, ម៉ាឃីទីង, គណនេយ្យ, ការគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍, ធនាគារនិងហិរញ្ញវត្ថុ, សេដ្ឋកិច្ច, ពាណិជ្ជកម្មអន្តរជាតិ, នីតិសាស្ត្រ, វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ, រដ្ឋបាលសាធារណៈ, វិទ្យាសាស្ត្រកុំព្យូទ័រ, បច្ចេកវិទ្យាព័ត៌មាន, វិស្វ័យកម្មអគ្គិសនី និងអេឡិចត្រូនិក, គ្រប់គ្រងបណ្តាញ និងប្រព័ន្ធកុំព្យូទ័រ។
ទី១៣. សាលាជាតិផែនការ និងស្ថិតិ ផ្តល់ជូនថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤មុខជំនាញរួមមាន៖ ជំនាញផែនការ, ជំនាញស្ថិតិប្រជាសាស្ត្រ, ជំនាញស្ថិតិអនុវត្តន៍, ជំនាញតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងទី១៤. វិទ្យាស្ថានអលណេសិន ផ្តល់ជូនថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ចំនួន ១៧មុខជំនាញមានដូចជា៖ ភាសាកូរ៉េ, ភាសាអង់គ្លេស, ភាសាចិន, ភាសាជប៉ុន, នីតិសាស្ត្រ, រដ្ឋបាលសាធារណៈ, ទំនាក់ទំនងអន្តរជាតិ, ព័ត៌មានវិទ្យា, គណនេយ្យ និងហិរញ្ញវត្ថុ, ធនាគារ និងហិរញ្ញវត្ថុ, សណ្ឋាគារ និងការគ្រប់គ្រង, ទេសចរណ៍, ទីផ្សារ និងការគ្រប់គ្រងអាជីវកម្ម, ការគ្រប់គ្រង់ និងភាពជាអ្នកដឹកនាំ, វិទ្យាសាស្ត្រកុំព្យូទ័រ, ការគ្រប់គ្រងធនធានមនុស្ស, សំណង់ស៊ីវិល និងតបណ្តាញអគ្គីសនី។ ចំពោះ សិស្ស ដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញពាក្យស្នើសុំអាហារូបករណ៍ តាមរយៈតំណភ្ជាប់ https://drive.google.com/file/d/1CDRGngH7jQX16B6QJSsI-h6yVw6qs2hJ/view រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី