2025-04-21
ឃី ភារៈ
2025-04-21
ឃី ភារៈ
ភ្នំពេញ៖ ខេត្តកំពង់ធំ មានរោងចក្រនិងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន១២ទីតាំង ដែលអាចស្តុកទិន្នផលចំនួន ១៨ ១៩៥តោនក្នុងមួយឆ្នាំ ដោយក្នុងនោះ រោងចក្រកែច្នៃមាន ៣ទីតាំង និងសិប្បកម្មចំនួន ៩ទីតាំង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំដែលមានការចូលរួមដោយឯកឧត្តម អ៊ុក គីមសាន អភិបាលរងខេត្តព្រះវិហារ ព្រមទាំងប្រធានសហព័ន្ធស្វាយចន្ទី ប្រធានសមាគមដាំដុះស្វាយចន្ទីកម្ពុជា និងភាគីពាក់ព័ន្ធ ឯកឧត្តម ងួន រាសី បានលើកឡើងថា ការបង្កើនសមត្ថភាពជំនាញដល់កសិករពីបច្ចេកទេសគ្រប់គ្រងដំណាំ និងការជំរុញការប្រើប្រាស់ពូជ មានគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់ គឺជាវិធានការដែរល្អបំផុត ដើម្បីឱ្យស្វាយចន្ទីមានទិន្នផលកាន់តែច្រើន ព្រមទាំងធន់នឹងលក្ខខណ្ឌមិនសមប្រកបនានា។
ឯកឧត្តម អ៊ុក គីមសាន បានបន្ថែមថា ការជំរុញអនុវត្តផលិតកម្មកសិកម្មស្វាយចន្ទីតាមកិច្ចសន្យា តារយៈការបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីនេះ នឹងធានានូវការផ្គត់ផ្គង់ផលិតផលស្របតាមតម្រូវការទីផ្សារ ព្រមទាំងជួយកាត់បន្ថយតម្លៃដើម។ អភិបាលរងខេត្តព្រះវិហារ បន្តថា ការពង្រឹងទីផ្សារផលិតផលដោយភ្ជាប់កសិករផលិតសហគមន៍កសិកម្ម ជាអ្នកប្រមូលទិញសហគ្រាស/កសិកម្ម ក្រុមហ៊ុនកែច្នៃ និងនាំចេញ គឺជារឿងដែលល្អបំផុត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី