SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិនិយោគិនចិន គ្រោងបណ្តាក់ទុនបង្កើតរោងចក្រដំឡើងយានយន្តនៅកម្ពុជា


វិនិយោគិនចិន គ្រោងបណ្តាក់ទុនបង្កើតរោងចក្រដំឡើងយានយន្តនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ប្រតិភូវិនិយោគិនចិន បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយបង្ហាញគោលបំណងសិក្សាពីសក្ដានុពលវិនិយោគ, កាលានុវត្តភាពវិនិយោគ និងស្វែងយល់បន្ថែមអំពីព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យយានយន្តនៅកម្ពុជា ដើម្បីសម្រេចចិត្តបណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត។

ក្នុងជំនួបនេះ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញសកម្មភាពវិនិយោគិនចិនក្នុងវិស័យយានយន្ត និងផ្តល់យន្តការកិច្ចសម្រួលការវិនិយោគបរទេស និងក្នុងស្រុក ដែលមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃកម្ពុជា។ 

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍វិស័យយានយន្ដនិងអេឡិចត្រូនិកនៅកម្ពុជា ដែលជាឧបករណ៍សម្រាប់វិនិយោគិនស្វែងយល់អំពីសក្ដានុពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិកក្នុងបរិបទនៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈមនិងវិធានការគន្លឹះ ដើម្បីដោះស្រាយបញ្ហា។ 

ក្នុងនោះដែរ មន្ត្រីជាន់ខ្ពស់របស់ CDC បានលើកទឹកចិត្តឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាព ដើម្បីដាក់ពាក្យស្នើសុំវិនិយោគឱ្យបានឆាប់ និងទទួលបាននូវអត្ថប្រយោជន៍ពីកញ្ចប់លើកទឹកចិត្តដែលស្របតាមច្បាប់ជាធរមាននៅកម្ពុជា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599