2024-05-15
ទូច សូរិយា
2024-05-15
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងក្នុងជំនួបជាមួយគណៈប្រតិភូចិន ថា ទំនាក់ទំនងសេដ្ឋកិច្ច ចិន និងកម្ពុជា គឺជាកាតាលីករដែលជំរុញរំហូរអ្នកវិនិយោគចិនមកប្រកបធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែមានកំណើនឆ្ពោះទៅរកភាពទូលំទូលាយនៃសហគមន៍វាសនារួមកម្ពុជា-ចិន។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបជាមួយគណៈប្រតិភូ Zhejiang Construction Investment Group Co.,Ltd តំណាងដោយ លោក Tao Guanfeng ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ជា វុទ្ធី មានប្រសាសន៍ថា ក្រុមហ៊ុន គួរតែពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស និងសម្លឹងមើលកាលានុវត្តភាពក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនមកពីខេត្ត Zhejiang ដើម្បីចាប់យកឱកាសបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងសកលលោក។
ក្នុងជំនួបនេះ លោក Tao Guanfeng បានបញ្ជាក់ថា ភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងវឌ្ឍនភាពកន្លងមក គឺជាកម្លាំងចលករជំរុញឱ្យក្រុមហ៊ុន បុកគ្រឹះនៃមុខសញ្ញាវិនិយោគរបស់ខ្លួនឱ្យកាន់តែមានពិពិធភាព និងចីរភាពនៅកម្ពុជា។ ឯកឧត្តម ជា វុទ្ធី បានអរគុណដល់គណៈប្រតិភូដែលបានមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីឱកាសវិនិយោគលើវិស័យដែលមានភាពលេចធ្លោបន្ថែមពីលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេល ១៥ឆ្នាំកន្លងមក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី