SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គន្លឹះចំនួន៥ សម្រាប់សហគ្រិន ក្នុងការចាប់ផ្ដើមធុរកិច្ច


គន្លឹះចំនួន៥ សម្រាប់សហគ្រិន ក្នុងការចាប់ផ្ដើមធុរកិច្ច
គំនិតអាជីវកម្ម

2025-04-18

គិត បុប្ផា

គំនិតអាជីវកម្ម

2025-04-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហគ្រិន ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ខំប្រឹងប្រែងមិនរាថយ មានគំនិតបែបអភិវឌ្ឍន៍ ចេះបត់បែនរហ័សតាមកាលៈទេសៈ ផ្សាំខ្លួនទៅនឹងការវិវឌ្ឍនៃរបត់សង្គម និងការប្រកួតប្រជែងលើទីផ្សារ ដើម្បីសម្រេចគោលដៅក្នុងការគ្រប់គ្រងធុរកិច្ចបាន។ គេហទំព័រសហគ្រិនខ្មែរ បានចែករំលែកវិធីសាស្រ្តចំនួន៥ សម្រាប់សហគ្រិន ដែលមានបំណងចាក់ឬសរឹងមាំ ក្នុងការគ្រប់គ្រងធុរកិច្ច ដូចខាងក្រោម៖

១. មានផែនការជាចម្បង៖ សហគ្រិន គួរកំណត់យុទ្ធសាស្រ្ដដឹកនាំក្រុម ស្វែងរកវិធីសាស្រ្ដអភិវឌ្ឍន៍អាជីវកម្ម ផែនការសកម្មភាពសម្រាប់ប្រតិបត្តិការ និងប្រើប្រាស់ធនធានផ្សេងៗ។ សហគ្រិន តម្រូវឱ្យមានការសិក្សាឈ្វេងយល់ពីទំនោររបស់ក្រុមអតិថិជនគោលដៅ ដើម្បីធ្វើយុទ្ធសាស្រ្ដទីផ្សារ និងដឹងថា គួរផ្ដល់សេវាកម្ម ឬផលិតផលបែបណា ឱ្យចំតម្រូវការជាក់ស្ដែងរបស់អតិថិជន។

២. អ្នកតម្រង់ទិស៖ គួរតែជ្រើសរើសនរណា ដែលមានបទពិសោធក្នុងដំណើរការអាជីវកម្ម ដែលស្ថិតក្នុងវិស័យ ឬទីតាំងភូមិសាស្រ្ដប្រហាក់ប្រហែលគ្នា ដើម្បីអាចឈ្វេងយល់ និងរៀនពីបទពិសោធនៃការអនុវត្តជាក់ស្ដែង ហើយចៀសវាងនូវការបង្កើតបញ្ហាច្រំដែលដូចអ្នកមុន។ កុំចាំតែរៀនពីកំហុសរបស់ខ្លួនឯង គួរព្យាយាមរៀនពីកំហុសអ្នកដទៃ ដើម្បីចៀសវាងការចំណាយធនធានដោយសារការបង្កើកំហុសច្រើនដង។

៣. លះបង់មុន ត្រងផលក្រោយ៖ ត្រៀមខ្លួនលះបង់ពេលវេលាផ្ទាល់ខ្លួន ការសម្រាក ស្ដង់ដានៃការរស់នៅ ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ក៏ដូចជាចំណូលផងដែរ ព្រោះថា ជំហានដំបូងនៃដំណើរនេះ មិនអាចទទួលបានផលភ្លាមៗនោះទេ ហើយបញ្ហាប្រឈមក៏មានច្រើន និងការងារច្រើនត្រូវបំពេញ ដែលពេលខ្លះប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តទៀងផង។ ដូច្នេះ ម្ចាស់អាជីវកម្ម ត្រូវចេះលះបង់មុន ចាំត្រងផលតាមក្រោយ។

៤. វិនិយោគលើខ្លួនឯង៖ ចំណាយពេលរៀនអ្វីដែលថ្មី ទាំងចំណេះ និងជំនាញ សាកល្បងអនុវត្តគំនិតថ្មីៗ ដើម្បីស្វែងរកអ្វីដែលល្អបំផុតសម្រាប់ផលិតផល ឬសេវាកម្មរបស់ខ្លួន តាមរយៈស្វ័យសិក្សា និងការបង្កើតបណ្ដាញជាមួយសហគ្រិន ឬរៀមច្បង ដើម្បីទទួលបានបទពិសោធ មកពង្រឹងសមត្ថភាពអាជីវកម្ម។ ៥. ជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួន៖ ម្ចាស់អាជីវកម្ម ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង ព្រោះបើអ្នកជាម្ចាស់ និងជាសហគ្រិន មិនជឿជាក់លើខ្លួនឯងផង តើឱ្យអ្នកផ្សេងជឿជាក់លើសមិទ្ធផលរបស់។ ភាពជឿជាក់ទាំងនេះដែរ មិនមែនជាទេពកោសល្យពីកំណើតទេ តែកើតឡើងពីការព្យាយាមអស់ពីកម្លាំងកាយចិត្ត និងទទួលស្គាល់លទ្ធផលជាក់ស្ដែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី