SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារអេស៊ីលីដា រៀបចំកម្មវិធីពង្រឹងសមត្ថភាពសហគ្រិន និង MSMEs


សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារអេស៊ីលីដា រៀបចំកម្មវិធីពង្រឹងសមត្ថភាពសហគ្រិន និង MSMEs
ធនាគារ-ហិរញ្ញវត្ថុ

2024-05-06

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-05-06

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នឹងរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា - Entrepreneurship Program Initiative of CGCC (EPIC) វគ្គទី១ នៃឆ្នាំ២០២៤ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដែលស្ថិតនៅមជ្ឍមណ្ឌលអភិវឌ្ឍន៍ធុរកិច្ចជាន់ទី១៥។

CGCC ឱ្យដឹងនៅថ្ងៃទី០៣ ឧសភានេះថា កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា នេះ គឺផ្តល់នូវការយល់ដឹងពីគន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម ដើម្បីអភិវឌ្ឍន៍អាជីវកម្ម និងទទួលបានហិរញ្ញប្បទានផ្លូវការ, យល់ដឹងអំពីអត្ថប្រយោជន៍នៃការធានាឥណទាន ដើម្បីការអភិវឌ្ឍអាជីវកម្ម និងយល់ដឹងអំពីនីតិវិធីនៃការវាយតម្លៃកម្ចីរបស់ធនាគារ។

EPIC វគ្គទី១ នៃឆ្នាំ២០២៤នេះ នឹងផ្តោតលើប្រធានបទចំនួន៣ រួមមាន ៖ គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្ត្រទទួលបានហិរញ្ញប្បទានផ្លូវការ, អត្ថប្រយោជន៍នៃកម្ចីដែលមានការធានាសម្រាប់ MSMEs និងផលិតផលឥណទានដែលមានការធានារបស់ធនាគារអេស៊ីលីដាសម្រាប់ MSMEs។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព និងការប្រើប្រាស់កម្ចីដែលមានការធានាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ។

កម្មវិធី EPIC វគ្គទី១ នៃឆ្នាំ២០២៤ ដែលរៀបចំដោយ CGCC និងធនាគារអេស៊ីលីដា នេះ ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី០៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ម្ចាស់អាជីវកម្ម និងសាធារណជន អាចចុះឈ្មោះតាមរយៈ https://forms.gle/fFiiVWPbsgs7fteR8 ឬអាចទាក់ទងតាមរយៈលេខទូរសព្ទ៖ ០១៦ ២៤២ ០៣៣/ ០៨៩ ៨៨៨ ១៨៧/ ០៨១ ៦៥៩ ០០៩៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី