SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«CEMEA» ជាសមាគមសហគ្រិនសារព័ត៌មានដំបូងគេនៅកម្ពុជា ដែលផ្តោតលើជំនាញសេដ្ឋកិច្ច


«CEMEA» ជាសមាគមសហគ្រិនសារព័ត៌មានដំបូងគេនៅកម្ពុជា ដែលផ្តោតលើជំនាញសេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) ជាសមាគមសារព័ត៌មាន ដែលមានសហគ្រិនសារព័ត៌មានក្នុងស្រុកជាង ១០ស្ថាប័ន រួមគ្នាបង្កើតឡើង ដោយផ្តោតលើព័ត៌មានសេដ្ឋកិច្ច ជំរុញ និងបង្កើនការផ្សព្វផ្សាយគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍអចលនទ្រព្យទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យបានដឹងពីកាលានុវត្តន៍ភាពពិតនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ហ្វេសប៊ុនផេកផ្លូវការរបស់ CEMEA។

លោក យិន លាងគង់ ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia& Cambodia Financialtimes.com ដែលត្រូវបានសមាគមថ្មីមួយនេះបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមសហគ្រិនសារព័ត៌មានកម្ពុជា បានលើកឡើងថា៖«យើងចង់រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរុញច្រានប្រទេសកម្ពុជា ឱ្យឈានឆ្ពោះទៅកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ»។

លោក យិន លាងគង់ បានបន្តថា ការទទួលបានព័ត៌មាន«វិជ្ជមាន» នឹងធ្វើឱ្យយើងគិតវិជ្ជមាន និងមានសារសំខាន់ ក្នុងការផ្តល់មូលដ្ឋានវិភាគ ពិចារណា ដើម្បីសម្រេចចិត្តធ្វើការវិនិយោគលើវិស័យអ្វីមួយ ដែលវាជាបុព្វហេតុដ៏សំខាន់សម្រាប់ CEMEA ក្នុងការជ្រោងទង់កម្ពុជា លើឆាកជាតិ និងអន្តរជាតិ។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា រូបនេះ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១០ ស្ថាប័នសារគមនាគមន៍ជាច្រើនបានបែរមកចាប់ផ្តើមផ្សព្វផ្សាយពីគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាគម្រោងអភិវឌ្ឍន៍នានារបស់វិស័យឯកជន ប៉ុន្តែចំនួនអត្ថបទ និងវីដេអូ ដែលបានផលិតផ្សព្វផ្សាយនោះ នៅមិនទាន់មានលក្ខណៈស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងអាចយកជាមូលដ្ឋានគិតពិចារណានៅឡើយ។

លោក យិន លាងគង់ បានបន្ថែមថា៖«ដោយមើលឃើញកង្វះខាតទាំងនេះ ទើបសហគ្រិនសារព័ត៌មានក្នុងស្រុកជាង ១០ស្ថាប័ន រួមគ្នាបង្កើតសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (Cambodia Economic Media Entrepreneur Association) នេះឡើង ដោយផ្តោតលើព័ត៌មានសេដ្ឋកិច្ច ដើម្បីជំរុញ និងបង្កើនការផ្សព្វផ្សាយគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍ អចលនទ្រព្យទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឱ្យបានដឹងពីកាលានុវត្តន៍ភាពពិតនៅកម្ពុជា»។

សូមជម្រាបថា សហគ្រិនសារព័ត៌មានក្នុងស្រុកជាង ១០ស្ថាប័នរួមគ្នាបង្កើត CEMEA មានដូចជា៖ លោក យិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia & Cambodia Financialtimes.com , លោក កៃ គឹមសុង អតីតនិពន្ធនាយកសារព័ត៌មានភ្នំពេញប៉ុស្ត៍ និងជាស្ថាបនិកសារព័ត៌មាន Amazadia Education , លោក លីម ឡាយហ៊ត ស្ថាបនិកសារព័ត៌មាន Asean Properties , លោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិល , លោក អាន ចាន់ថ្លា និពន្ធនាយកសារព័ត៌មាន CEN , លោក ផ្លុង វិចិត្រ ស្ថាបនិកនាយកសារព័ត៌មាន CCTIMES , លោកស្រី ហាន ស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល និងលោក អ៊ុ សារ៉ាវុធ ស្ថាបនិកសារព័ត៌មាន CFN ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី