SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួង ជំរុញ«កម្មវិធីណែនាំ និងកសាងបណ្តាញទំនាក់ទំនង» ជួយស្ត្រីភ្ជាប់ខ្លួនទៅនឹងបុគ្គលគំរូ និងដោះស្រាយបញ្ហាក្នុងវិស័យពាណិជ្ជកម្ម


ក្រសួង ជំរុញ«កម្មវិធីណែនាំ និងកសាងបណ្តាញទំនាក់ទំនង» ជួយស្ត្រីភ្ជាប់ខ្លួនទៅនឹងបុគ្គលគំរូ និងដោះស្រាយបញ្ហាក្នុងវិស័យពាណិជ្ជកម្ម
ពាណិជ្ជកម្ម

2024-08-27

លន់ ចាន់ធូ

ពាណិជ្ជកម្ម

2024-08-27

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់សិទ្ធិអំណាចខាងសេដ្ឋកិច្ចដល់ស្ត្រី ក្រសួងពាណិជ្ជកម្ម នឹងជំរុញកម្មវិធីណែនាំ (Mentorship) និងឱកាសកសាងបណ្តាញទំនាក់ទំនង ដែលអាចជួយស្ត្រីក្នុងវិស័យពាណិជ្ជកម្ម ឱ្យផ្សារភ្ជាប់ខ្លួនជាមួយនឹងបុគ្គលគំរូ និងបង្កើតបណ្តាញគាំទ្រនានា។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការផ្ទៀងផ្ទាត់ការសិក្សាទស្សនៈវិស័យស្ត្រីក្នុងពាណិជ្ជកម្ម» លោកជំទាវ ចម និម្មល បានបន្តថា ដើម្បីអនុវត្តនូវយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមដល់ស្ត្រី ក្រសួងពាណិជ្ជកម្ម នឹងបង្កើនការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុដល់សហគ្រិនជាស្ត្រី តាមរយៈកម្មវិធីផ្តល់ប្រាក់កម្ចីដែលមានគោលដៅជាក់លាក់, ការផ្តល់នូវគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលចំណេះដឹង។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងកំណែទម្រង់គោលនយោបាយមានភាពចាំបាច់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យពាណិជ្ជកម្ម រួមទាំងវិធានការប្រយុទ្ធប្រឆាំងអំពើហិង្សា និងការរើសអើងលើស្ត្រី។

ចំពោះ ការវិនិយោគលើកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់ស្ត្រី ក្រសួងនឹងផ្តោតសំខាន់លើផ្នែកពាក់ព័ន្ធពាណិជ្ជកម្ម ដូចជាការគ្រប់គ្រងអាជីវកម្ម នីតិវិធីនាំចេញ និងចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល។ លោកជំទាវរដ្ឋមន្រ្តីពាណិជ្ជកម្ម បានលើកឡើងថា សិក្ខាសាលានេះ គឺជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ជាច្រើនពាក់ព័ន្ធនឹងសហគ្រិនភាពស្ត្រីក្នុងវិស័យពាណិជ្ជកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី