2025-04-17
ឃី ភារៈ
2025-04-17
ឃី ភារៈ
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យសាធារណជន ប្រុងប្រយ័ត្នក្នុងការបញ្ជាទិញទំនិញតាមអនឡាញ ដែលមិនមានប្រភពច្បាស់លាស់ តាមជនអនាមិក បង្ហោះផ្សព្វផ្សាយលក់ផលិតផល តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងតម្លៃទាប ដែលធ្វើអោយអ្នកប្រើប្រាស់ មានការចាប់អារម្មណ៍ ក្នុងបំណងបោកបញ្ឆោត ពីការបញ្ជាទិញតាមអនឡាញ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់វិធីសាស្រ្តការពារខ្លួនពីការឆបោកបន្លំលក់ទំនិញតាមអនឡាញ ដល់សាធារណជន ដើម្បីប្រយ័ត្នក្នុងការបញ្ជាទិញទំនិញ តាមអនឡាញ ដែលមិនមានប្រភពច្បាស់លាស់ ចៀសវាងចាញ់បោកជនអានាមិកចំនួន៥ ចំណុច រួមមាន៖ ទី១. ពិនិត្យមើលប្រភព នៃការផ្សព្វផ្សាយមុនពេលទិញទំនិញ និងត្រូវស្រាវជ្រាវអំពីប្រភព នៃការផ្សព្វផ្សាយ មើលការវាយតម្លៃ និងយោបល់ពីអតិថិជននៅក្នុង Comment ផ្សេងទៀត។
ចំពោះទី២. ប្រយ័ត្ននឹងតម្លៃទាបខុសពីធម្មតា៖ ប្រសិនបើតម្លៃទាបពេក នោះទំនងជាមានអ្វីមួយមិនប្រក្រតី។ ចំណែកទី៣. កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន៖ កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដែលមិនចាំបាច់ដល់អ្នកលក់ ដូចជាលេខកូតសំងាត់ លេខកុងធនាគារ និងទី៤. ប្រើវិធីទូទាត់ប្រាក់ដែលមានសុវត្ថិភាព៖ ប្រើវិធីទូទាត់ប្រាក់ដែលមានសុវត្ថិភាព ដូចជាឈ្មោះធនាគារ ឈ្មោះគណនីរបស់អ្នកលក់ និងលេខគណនីអ្នកទទួលលុយ ដែលផ្តល់ការការពារដល់អ្នកទិញ។ ទី៥. រក្សាទុកកំណត់ត្រានៃការទិញ៖ រក្សាទុកកំណត់ត្រា នៃការទិញរបស់អ្នក ដូចជាបង្កាន់ដៃ និងអ៊ីម៉ែល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី