2025-04-06
ឃី ភារៈ
2025-04-06
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា(JCA) បានលើកឡើងថា នាខែវិច្ឆិកាខាងមុខនេះ ប្រតិភូមួយក្រុមមកកាន់ប្រទេសកម្ពុជា ដើម្បីបង្កឱកាសសម្រាប់វិនិយោគិនជប៉ុន ក្នុងការសិក្សាអំពីសក្តានុពលផ្សេងៗដែលកម្ពុជាមាន សម្រាប់វិនិយោគ។
នាជំនួបនៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហការសម្របសម្រួលជំរុញ និងលើកកម្ពស់បរិយាកាស នៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា និងវិនិយោគិនមកពីប្រទេសផ្សេងៗផងដែរ។
ឯកឧត្តម ស សុខា បានបន្តថា ក្រសួងមហាផ្ទៃ កំពុងអនុវត្តតួនាទី និងភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលការងារនេះ ក៏ត្រូវការកិច្ចសហការជាមួយភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជនផងដែរ។ ក្នុងជំនួបនោះផងដែរ ឯកឧត្តម ស សុខា ជាមួយឯកឧត្តម TAKAHASHI FUMIAKI បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករបស់ភាគីទាំងពីរ ដូចជា វិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី