2025-03-27
គន ម៉េងហុង
2025-03-27
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទឹកចិត្តឱ្យ CDRI ចូលរួមចំណែកជាមួយក្រសួងនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងបច្ចេកវិទ្យាឈានមុខថ្មីៗ (Emerging Technologies) ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យឌីជីថល។
ក្នុងជំនួបជាមួយលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថាន CDRI ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លើកឡើងពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់លើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។
ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានបញ្ជាក់ពីការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល គំនិតផ្តួចផ្តើមរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី