SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះ MoU គាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា


អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះ MoU គាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា
A+ A-

ភ្នំពេញ៖ អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា បានចុះអនុស្សរណៈលើការយោគយល់គ្នា (MoU) គាំទ្រដល់អាជ្ញាធរមីនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញដូចជា ការគ្រប់គ្រងគុណភាព, ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន, ការបញ្ជ្រាបយេនឌ័រ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដែលចូលរួមធានាឱ្យបាននូវនិរន្តរភាពនៃសកម្មភាពមីន ដើម្បីសម្រេចបានចក្ខុវិស័យរបស់កម្ពុជា។

ក្នុងពិធីចុះ MoU ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងថា ការចុះMoUនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូរឹងមាំរវាងស្ថាប័នទាំងពីរ ក៏ដូចជារវាងកម្ពុជា ជាមួយនឹងប្រទេសន័រវេស្សផងដែរ។ ឯកឧត្តមបណ្ឌិត លី ធុជ បានបន្តថា ផ្ទៃដីមីនចំនួនប្រមាណ ២៥ លានម៉ែតក្រឡា ត្រូវបានបោសសម្អាត និងបានប្រែក្លាយទៅជាដីសម្រាប់លំនៅដ្ឋាន សាលារៀន កសិកម្ម និងសម្រាប់ការអភិវឌ្ឍនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានបន្ថែមថា សកម្មភាពមីន គឺមិនមែនផ្តោតតែលើការបោសសម្អាតផ្ទៃដីមានមីនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរជីវិតរបស់គ្រួសារ និងសហគមន៍ទាំងមូល ពិសេសគឺជាការព្យាបាលស្លាកស្នាមដែលបានបន្សល់ទុកដោយសង្រ្គាម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី