2025-03-26
ឃី ភារៈ
2025-03-26
ឃី ភារៈ
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១៧,៦២លានដុល្លារ ដើម្បីអនុវត្តគម្រោងចំនួន២ នៅកម្ពុជា។ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា។
គម្រោងចំនួន២ ដែលទទួលបានជំនួយពីជប៉ុននោះ មានដូចជា៖ ទី១.គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក ដែលទទួលបានហិរញ្ញប្បទានឥតសំណងបន្ថែមចំនួន ១៣,៣លានដុល្លារ និងទី២. គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស ទទួលបានជំនួយចំនួន ៤,៣២លានដុល្លារ។
ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើនេះ គឺបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី