SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មន្ទីរកិច្ចការបរទេសរបស់ចិន ពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្មនៅកម្ពុជា សម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗ


មន្ទីរកិច្ចការបរទេសរបស់ចិន ពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្មនៅកម្ពុជា សម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗ
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-26

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-26

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ លោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេសនៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្មនៅកម្ពុជា ដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗ និងរួមចំណែកកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស សំដៅបង្កើតតម្លៃបន្ថែមក្នុងស្រុក។

ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយ លោក ជីន សាងជីន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានស្នើឱ្យ លោក ជីន សាងជីន បង្កើតតំបន់កសិ-ឧស្សាហកម្មមួយនៅកម្ពុជា នេះ សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក ដូចជាឧស្សាហកម្មផលិតគ្រឿងសង្ហារិម និងឧស្សាហកម្មផលិតសំបកកង់រថយន្ត ដែលផលិតសម្រាប់ធ្វើការនាំចេញផងដែរ។ ឯកឧត្តម ជា វុទ្ធី បញ្ជាក់ថា កម្ពុជា មានធនធានធម្មជាតិគ្រប់គ្រាន់ ប៉ុន្តែបច្ចេកវិទ្យាសម្រាប់ផលិត ឬកែច្នៃនៅមានកម្រិតនៅឡើយ។

ពាក់ព័ន្ធនឹងការវិនិយោគនេះ ឯកឧត្តម ជា វុទ្ធី បានអរគុណដល់ខេត្តជាំងស៊ូ ដែលជំរុញការវិនិយោគមកកម្ពុជា ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានក្រុមហ៊ុនវិនិយោគជិត២០០ និងការបណ្តាក់ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេសមួយទៀត ក្នុងខេត្តកំពង់ចាម ដែលជាប្រភពទុនវិនិយោគមកពីខេត្តជាំងស៊ូ។ ចំពោះប្រភពទុនវិនិយោគរបស់ចិននៅកម្ពុជា គឺមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ និងឈរនៅលំដាប់លេខរៀងទីមួយ ឬទីពីរជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយ។

បន្ថែមពីនេះ រយៈពេល ២ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន១១២ ដែលមានទុនវិនិយោគជាង ១ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះការវិនិយោគរបស់ប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណជិត៨០% នៃទុនវិនិយោគសរុប។ ភាគីចិន បានអរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែលគាំទ្រដល់ដំណើរការរបស់តំបន់សេដ្ឋកិច្ចពិសេស និងបានពិភាក្សាពីការត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិបាលខេត្តជាំងស៊ូមកកម្ពុជា នាចុងខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី