2025-08-17
ឃី ភារៈ
2025-08-17
ឃី ភារៈ
ពិធីដង្ហែក្បួនថ្មើរជើងដើម្បីសន្តិភាព ដែលប្រព្រឹត្តទៅនៅស្រុកពារាំង ខេត្តព្រៃវែង ការដង្ហែក្បួននេះ ធ្វើឡើងក្នុងគោលបំណង ជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ជាពិសេសបង្ហាញពីឆន្ទៈមនសិកា ទៅកាន់ពិភពលោកទាំងមូលពីការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា។
ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់៖ ព្រះសង្ឃ ឯកឧត្តម អភិបាលរងខេត្ត និងក្រុមការងាររដ្ឋបាលសាលាខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក និងមន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក មន្ត្រីសុខាភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៧.៦៣៧អង្គ/រូប។ រូបភាព៖ ក្រសួងធម្មការនិងសាសនា
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី