2024-07-28
ដេប៉ាលីយែរ ម៉ារីលីណា
2024-07-28
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ សមាគមវឌ្ឍនភាពកម្ពុជា-ចិន នឹងចូលរួមជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឱ្យមានការតភ្ជាប់ខ្ពស់ និងប្រទាក់ក្រឡាទាំងផ្ទៃក្នុងប្រទេស និងតំបន់។ លោក ZHONG ZHENGBING អនុប្រធានសមាគមវឌ្ឍនភាពកម្ពុជា-ចិន លើកឡើងថា ការចូលរួមអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនេះ ដើម្បីជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
ក្នុងពិភាក្សាពង្រឹងនិងពង្រីកកិច្ចសហការលើការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសិក្សាស្វែងយល់ពីកាលានុវត្តភាពនិងច្បាប់ និងបទបញ្ញត្តិស្ដីពីវិនិយោគនៅកម្ពុជា ជាមួយឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា គណៈប្រតិភូវិនិយោគិនដឹកនាំដោយលោក ZHONG ZHENGBING ក៏បានបង្ហាញបំណងរួមចំណែកវិនិយោគលើវិស័យសក្ដានុពលលទ្ធភាពនានានៅកម្ពុជាផងដែរ។
ឯកឧត្ដម សួន សុផល លើកឡើងពីកិច្ចសហប្រតិបត្តិការរៀបចំបង្កើតរបៀងឧស្សាហកម្ម និងច្រករបៀងមច្ឆានិងអង្ករ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ឯកឧត្ដម សួន សុផល បន្តលើកឡើងពីគោលនយោបាយលើកទឹកចិត្តវិនិយោគ និងសេវាថែទាំវិនិយោគដែលស្ថិតក្នុងច្បាប់ស្ដីពីវិនិយោគនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យគណៈប្រតិភូសិក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសាធារណការ ដើម្បីផ្ដល់កិច្ចសហការបន្ថែមចំពោះគម្រោងខាងលើ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី