SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ជំរុញឱ្យចិន ពង្រីកគោលដៅហោះហើរមកកម្ពុជា ទាក់ទាញភ្ញៀវទេសចរឱ្យបាន ១លាននាក់ ក្នុងឆ្នាំ២០២៥


កម្ពុជា ជំរុញឱ្យចិន ពង្រីកគោលដៅហោះហើរមកកម្ពុជា ទាក់ទាញភ្ញៀវទេសចរឱ្យបាន ១លាននាក់ ក្នុងឆ្នាំ២០២៥
A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តឱ្យភាគីចិន ពិនិត្យលទ្ធភាពពង្រីកគោលដៅហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដើម្បីសម្រេចគោលដៅការទាក់ទាញភ្ញៀវទេសចរពីខេត្តហ៊ឺណាន មកទស្សនាកម្ពុជា ឱ្យបាន១លាននាក់ ក្នុងឆ្នាំ២០២៥ នេះ។

ការជំរុញជើងហោះហើរមកកម្ពុជា នេះ ក៏ធ្វើឡើងដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន (People to People - P2P) ជាពិសេសការតភ្ជាប់រវាងធុរជន និងធុរជន (Business to Business - B2B)។ លោក Yi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន បានលើកឡើងអំពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជាវឌ្ឍនភាពថ្មីៗ នៃប្រតិបត្តិការរបស់ខ្លួន ដែលបានធ្វើពិពិធកម្មប្រកបដោយភាពជាក់ស្តែងនិយម ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមផ្លូវសូត្រអាកាស។ លោក Yi Riwu បានបញ្ជាក់ថា ពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានបោះជំហានវិនិយោគនៅកម្ពុជាតាមរយៈការបណ្តាក់ទុនវិនិយោគក្រោមរូបភាពជាភាគហ៊ុនិក ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ផងដែរ។

ក្នុងដំណើរទស្សនកិច្ច ទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន (Henan Airport Investment Group) និងទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ប្រចាំក្រុងចឹងចូវ នៃប្រទេសចិន នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីភាពរីកលូតលាស់ឥតឈប់ឈររបស់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានជះផលវិជ្ជមានមកលើការអភិវឌ្ឍសហគមន៍វាសនារួមកម្ពុជា-ចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអញ្ជើញ លោកអគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន និងសហការីពិនិត្យលទ្ធភាព ក្នុងការមកទស្សនកិច្ច នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀត តាមរយៈការឆក់យកឱកាសវិនិយោគលើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសរបស់ក្រុមហ៊ុនផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន (Henan Airport Investment Group) គឺជាសហគ្រាសរដ្ឋ ដែលមានឯកទេសលើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍនគរូបនីយកម្ម, ការវិនិយោគលើនគរូបនីយកម្ម, បច្ចេកវិទ្យា, ប្រតិបត្តិការ, សួនបច្ចេកវិទ្យា និងឧស្សាហកម្មផ្នែកបច្ចេកវិទ្យា។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើមនុស្សកើត«ឆ្នាំរោង» ត្រូវនឹងសង្ក្រាន្តឆ្នាំថ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី