2025-03-07
ទូច សូរិយា
2025-03-07
ទូច សូរិយា
ភ្នំពេញ៖ កម្មវិធី Gate Way to Cambodia ដែលធ្វើនៅរាជធានីបាងកក ប្រទេសថៃ នឹងពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ជាពិសេសទាក់ទាញវិនិយោគិន និងពាណិជ្ជកររបស់ប្រទេសថៃ មកប្រទេសកម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
នៅក្នុងកម្មវិធីដដែលនេះ លោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ ក៏បានចូលរួមកម្មវិធី Gate Way to Cambodia ដែលរៀបចំឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប (The Prince Realestate Group ) ដោយមានក្រុមហ៊ុននៅក្នុងប្រទេសថៃ និងក្រុមហ៊ុនមកពីប្រទេសសិង្ហបុរីប្រមាណជាង៥០ ចូលរួមទៀតផង៕
នាំមកជូនដោយ