SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាកាសចរណ៍អន្តរជាតិធំៗចំនួន២ នឹងពង្រីកជើងហោះហើរមកភ្នំពេញ និងខេត្តសៀមរាបបន្ថែម


អាកាសចរណ៍អន្តរជាតិធំៗចំនួន២ នឹងពង្រីកជើងហោះហើរមកភ្នំពេញ និងខេត្តសៀមរាបបន្ថែម
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-05

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-05

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អាកាសចរណ៍អន្តរជាតិធំៗពីរ រួមមានអាកាសចរណ៍ Emirates Airlines និងអាកាសចរណ៍ Turkey Airlines នឹងបង្កើនជើងហោះហើរបន្ថែមមកកាន់ខេត្តសៀមរាប និងទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។

ចំពោះអាកាសចរណ៍ Emirates Airlines នឹងហោះពីទីក្រុង ឌូបៃ មកកាន់ខេត្តសៀមរាប ដែលចាប់ផ្តើមនៅខែមិថុនា ដោយប្រើយន្តហោះខ្នាតធំ boeing 777 300er និងអាកាសចរណ៍ Turkey Airlines នឹងហោះពីទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួគី មកភ្នំពេញ ដែលចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៥ ដោយប្រើយន្តហោះខ្នាតធំ Airbus A330 ឬ Boeing 777។

ពាក់ព័ន្ធនឹងការបង្កើនការដឹកជញ្ជូនតាមផ្លូវអាកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ក្នុងរយៈពេលខ្លីនិងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងរួមចំណែកបង្កើនចំណូលថវិកាជាតិ។

ក្នុងឆ្នាំ២០២៥ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូល និងគិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើង ក្នុងមួយសប្តាហ៍ ក្នុងនោះជើងហោះហើរទ្វេទិស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។

ក្នុងឆ្នាំ២០២៥ នេះដែរ កម្ពុជា ក៏រំពឹងថា នឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មី ដូចជាក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines ពីប្រទេសឥណ្ឌា, Etihad Airways ពីប្រទេសអេមីរ៉េតអារ៉ាប់រួម និង Turkish Airlines ពីប្រទេសតួកគី ព្រមទាំងការពង្រីកជើងហោះហើរថ្មីបន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីប្រទេសអេមីរ៉េតអារ៉ាប់រួម មកកាន់ខេត្តសៀមរាប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី