SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីប្រៃសណីយ៍ ជំរុញឱ្យក្រុមការងារ«ណ» បង្កើតអនុក្រុមការងារជាក់លាក់តាមអនុវិស័យនីមួយៗ ដែលមានសមាសភាពពីរដ្ឋ និងឯកជន


រដ្ឋមន្ត្រីប្រៃសណីយ៍ ជំរុញឱ្យក្រុមការងារ«ណ» បង្កើតអនុក្រុមការងារជាក់លាក់តាមអនុវិស័យនីមួយៗ ដែលមានសមាសភាពពីរដ្ឋ និងឯកជន
A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុមការងារ «ណ») តំណាងផ្នែករដ្ឋាភិបាល ជំរុញឱ្យសហប្រធានក្រុមការងារ «ណ» តំណាងផ្នែកឯកជន បង្កើតអនុក្រុមការងារជាក់លាក់តាមអនុវិស័យនីមួយៗ ដែលមានសមាសភាពពីរដ្ឋ និងឯកជន។

តាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ការបង្កើតអនុក្រុមការងារជាក់លាក់តាមអនុវិស័យនីមួយៗនេះ ដើម្បីស្វែងយល់បន្ថែម និងរកដំណោះស្រាយនៅពេលបន្ទាប់។ កិច្ចប្រជុំក្រុមការងារ«ណ» ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សា ដោះស្រាយបញ្ហាប្រឈម រួមមាន៖ ១.បញ្ហាក្នុងវិស័យទូរគមនាគមន៍, ២.ការប្រើប្រាស់ប្រព័ន្ធបញ្ជាតែមួយជាតិ, ៣. បទល្មើសបច្ចេកវិទ្យា។

ចំពោះ ទី៤. បញ្ហានៃការគ្របដណ្តប់ប្រព័ន្ធសេវា, ៥. កង្វះធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យា, ៦. ការរៀបចំ Cybersecurity and Data Privacy និង៧. ប្រភេទ (Type Approval) លើបរិក្ខារវិទ្យុ គមនាគមន៏ និងបរិក្ខារទូរគមនាគមន៏។ គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារ «ណ» នេះ គឺជាកិច្ចប្រជុំលើកដំបូងបន្ទាប់ពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នងការបង្កើតក្រុមការងារ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599