SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បាត់ដំបង និងខេត្តចន្ទបុរីរបស់ថៃ នឹងពង្រឹងកិច្ចសហការផ្នែកទេសចរណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ផ្សារភ្ជាប់សេដ្ឋកិច្ច


បាត់ដំបង និងខេត្តចន្ទបុរីរបស់ថៃ នឹងពង្រឹងកិច្ចសហការផ្នែកទេសចរណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ផ្សារភ្ជាប់សេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ខេត្តបាត់ដំបង និងខេត្តចន្ទបុរី នៃប្រទេសថៃ នឹងពង្រឹងកិច្ចសហប្រតិបត្តការផ្នែកទេសចរណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ដែលជាការផ្សារភ្ជាប់សេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ។ នេះបើតាមការពិភាក្សារបស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម មន្តសិទ្ធ ផៃសានធៈនៈវ៉ាត់ អភិបាលខេត្តចន្ទបុរី។

ក្នុងជំនួបកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជំរុញដំឡើងច្រកទ្វារតំបន់បានសាប់តារី ស្រុកសយដាវ ខេត្តចន្ទបុរី ដែលទល់មុខនឹងច្រកទ្វារតំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងជាច្រកទ្វារព្រំដែនអន្តរជាតិផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តចន្ទបុរី និងខេត្តបាត់ដំបង ក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ទីក្រុងបណ្តាញការច្នៃប្រឌិតផ្នែកវិជ្ជាម្ហូបអាហារ របស់ខេត្តចន្ទបុរី ប្រទេសថៃ និងកិច្ចសហប្រតិបត្តការក្នុងការការពារ និងបង្ក្រាបបទល្មើសផ្នែកបច្ចេកវិទ្យាផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599