SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យអ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិតផលខ្មែរ យកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត ដើម្បីមានប្រៀបក្នុងការប្រកួតប្រជែង


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យអ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិតផលខ្មែរ យកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត ដើម្បីមានប្រៀបក្នុងការប្រកួតប្រជែង
ពាណិជ្ជកម្ម

2025-04-28

ទូច សូរិយា

ពាណិជ្ជកម្ម

2025-04-28

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ណែនាំឱ្យអ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិតផលខ្មែរ យកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតនូវផលិតផលប្រកបដោយគុណភាព ធានានូវសុវត្ថិភាពប្រើប្រាស់ ដើម្បីមានប្រៀបក្នុងការប្រកួតប្រជែង ទាំងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

ក្នុងកម្មវិធី «ផ្គូផ្គងអាជីវកម្ម ដើម្បីជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត ឆ្នាំ២០២៥» កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ាង ថៃ បានបន្ថែមថា អ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិតផលខ្មែរ ក៏គួរយកចិត្តទុកដាក់ខ្ពស់ក្នុងការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដា និងមានតម្លៃសមរម្យផងដែរ។

កម្មវិធីផ្គូផ្គងអាជីវកម្មនេះ ធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដៃគូពាណិជ្ជកម្ម តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងផ្សារទំនើប ម៉ាត និងអ្នកផលិត អ្នកផ្គត់ផ្គង់ផលិតផលខ្មែរ ក្នុងទិសដៅជំរុញ គាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយនៅលើទីផ្សារក្នុងស្រុក ជាពិសេសការបញ្ជូនទំនិញទៅដាក់លក់ក្នុងក្នុងផ្សារទំនើប និងម៉ាត។ កម្មវិធីនេះ ក៏ជាវេទិកាមួយផ្តល់ឱកាសដល់អ្នកផលិត អ្នកផ្គត់ផ្គង់ផលិតផលខ្មែរ លើកឡើងពីបញ្ហាប្រឈម និងសំណូមពរជូនម្ចាស់ផ្សារទំនើប និងម៉ាត ពាក់ព័ន្ធនឹងការនាំយកផលិតផលខ្មែរដាក់លក់ក្នុងផ្សារទំនើប និងម៉ាត ក្រោមកិច្ចសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599