2023-12-06
SME News
2023-12-06
SME News
ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសបើកគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ចំនួន ២៤លានដុល្លារ សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ គាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងលើកកម្ពស់ជីវភាពរបស់សហគមន៍នៅប្រទេសកម្ពុជា។
USAID កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលបានផ្តល់ជំនួយសម្រាប់ពង្រីកការគាំទ្ររបស់ USAID ទៅដល់សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ មានឈ្មោះថា«USAID អភិរក្ស»។ គម្រោងនេះ នឹងអនុវត្តនៅតាមបណ្តាខេត្តនានាដូចជា ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ USAID ក៏បានបញ្ជាក់ដែរថា គម្រោងនេះ នឹងអនុវត្តគំនិតផ្តួចផ្តើមថ្មីៗសម្រាប់សហគមន៍ទាំងឡាយ ដែលរស់នៅជុំវិញបឹងទន្លេសាប និងតាមតំបន់ឆ្នេរនៃខេត្តកោះកុង និងខេត្តព្រះសីហនុ។
គម្រោង«USAID អភិរក្ស» នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ USAID ក្នុងការផ្តល់មូលនិធិផ្ទាល់ដល់សហគមន៍មូលដ្ឋាន តាមរយៈជំនួយបន្តចំនួន ៨លានដុល្លារ ជាជំនួយខ្នាតតូច ទៅដល់សហគមន៍មូលដ្ឋាន អង្គការ និងវិស័យឯកជន យ៉ាងតិចចំនួន ២៥០ ក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់នៅសេចក្តីប្រកាសព័ត៌មានរបស់ USAID ។
USAID នឹងពង្រីកការគាំទ្របន្តទៅលើគម្រោងហិរញ្ញប្បទានកាបូនព្រៃឈើ ដែលធ្លាប់បានទទួលជោគជ័យកន្លងមក តាមរយៈការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍគម្រោងប្ល៊ូកាបូននៅក្នុងតំបន់ព្រៃលិចទឹក និងតំបន់ឆ្នេររបស់កម្ពុជា។ តាមរយៈដែលទើបនឹងបង្កើតថ្មីនេះ នឹងបង្កើតយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម នៅថ្នាក់ជាតិ ខេត្ត ស្រុក និងឃុំ ដែលផ្តោតលើការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់។
លោកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ USAID បានមានប្រសាសន៍ដូច្នេះថា៖«គម្រោង USAID អភិរក្សឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តចំពោះការធ្វើមូលដ្ឋានីយកម្មនៃជំនួយអភិវឌ្ឍន៍របស់យើង។ តាមរយៈគម្រោងនេះ យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហគមន៍ក្នុងការបង្កើតការងារក្នុងស្រុក ដោយផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ទុនឯកជនដើម្បី វិនិយោគក្នុងដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិអាកាសធាតុ»។
តាមរយៈវិធីសាស្រ្តនេះ ត្រូវលោកស្រីនាយិកាបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ បញ្ជាក់ថា គម្រោង«USAID អភិរក្ស» នឹងផ្តល់ការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ការអនុវត្តគម្រោង«USAID អភិរក្ស» នេះ នឹងត្រូវដឹកនាំអនុវត្តដោយក្រុមហ៊ុន Tetra Tech ARD និងអង្គការដៃគូ រួមមាន អង្គការសមាគមអភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី