SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម លើកទឹកចិត្តឱ្យអ្នកជំនាញក្នុងវិស័យឧស្សាហកម្មចូលរួមសិក្ខាសាលាស្តីពី«បច្ចេកវិទ្យាថ្មី»


ក្រសួងឧស្សាហកម្ម លើកទឹកចិត្តឱ្យអ្នកជំនាញក្នុងវិស័យឧស្សាហកម្មចូលរួមសិក្ខាសាលាស្តីពី«បច្ចេកវិទ្យាថ្មី»
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យអ្នកសិក្សាជាន់ខ្ពស់, អ្នកជំនាញមកពីស្ថាប័នស្រាវជ្រាវ និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម ចូលរួមសិក្ខាសាលាស្តីពី «បច្ចេកវិទ្យាថ្មី» (Emerging Technologies) ចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែមេសា ឆ្នាំ ២០២៥។

សិក្ខាសាលានេះ រៀបចំដោយមជ្ឈមណ្ឌលជាតិសម្រាប់បច្ចេកវិទ្យាមនុស្សយន្ត និងស្វ័យប្រវត្តិកម្ម (NCRA) ដែលមានទីតាំងនៅសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា(NUST) ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ សិក្ខាសាលាស្តីពី «បច្ចេកវិទ្យាថ្មី» នេះ នឹងរៀបចំក្រោមប្រធានបទ «បច្ចេកវិទ្យាមនុស្សយន្ត បញ្ញាសិប្បនិម្មិត សន្តិសុខអ៊ីនធឺណិត បច្ចេកវិទ្យាអវកាស និងវិទ្យាសាស្ត្រទិន្នន័យ»។ ជាមួយគ្នានេះ ថ្លៃទិដ្ឋាការ នឹងត្រូវបានផ្ដល់ថវិកាជូនវិញនៅពេលដែលអ្នកចូលរួមបានផ្ដល់នូវវិក័យបត្រ័បង្កាន់ដៃថ្លៃទិដ្ឋាការ។

ចំពោះ អ្នកសិក្សាជាន់ខ្ពស់, អ្នកជំនាញមកពីស្ថាប័នស្រាវជ្រាវ, អ្នកជំនាញក្នុងវិស័យឧស្សាហកម្ម ឬវិស័យដូចដែលបានរៀបរាប់ខាងលើ និងសមាជិកនៃ SCMIT (គណៈកម្មាធិការរងស្តីពីមីក្រូអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មាន) នៃអាស៊ាន អាចដាក់ពាក្យត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈ ៖ https://forms.gle/VMZbeXvo22pLM62KA (https://docs.google.com/forms/d/e/1FAIpQLSePy4fwToYLEmoHfl8X8BbIm1WXWILeiPnoPrKg_I7bTegkRA/viewform)៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599