2024-08-10
លន់ ចាន់ធូ
2024-08-10
លន់ ចាន់ធូ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញជំងឺផ្តាសាយបក្សី H5N1 មួយករណីទៀតលើក្មេងស្រីអាយុ ១៦ឆ្នាំ ដែលមានទីលំនៅក្នុងភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។ ក្រសួងសុខាភិបាល បានឱ្យដឹងថា អាការៈរបស់ក្មេងស្រីដែលកើតជំងឺ H5N1 មានដូចជា៖ គ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ និងពិបាកដកដង្ហើម។
បច្ចុប្បន្ន ក្មេងស្រីដែលបានឆ្លងជំងឺនេះ កំពុងមានសភាពធ្ងន់ធ្ងរ និងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួររបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា កាលពី ៤ថ្ងៃមុនក្មេងស្រីរូបនោះ បានប៉ះពាល់ផ្ទាល់ជាមួយមាន់ងាប់ ព្រោះនៅផ្ទះអ្នកជិតខាង ផ្ទះអ្នកជំងឺមានមាន់ទាងាប់ចំនួន៩ក្បាល និងបានយកមកធ្វើម្ហូបបរិភោគ។ ចំពោះ ករណីវិជ្ជមានវីរុសផ្តាសាយបក្សី H5N1 លើក្មេងស្រីរូបនេះ បានបញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសារធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ។
ក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះជំងឺផ្តាសាយបក្សី ព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែង។ ប្រសិនបើប្រជាពលរដ្ឋមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃមានរោគសញ្ញា កុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន ពិសេសត្រូវស្វែងរកការពិគ្រោះយោបល់នៅតាមមូលដ្ឋានសុខាភិបាលឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា ជំងឺផ្តាសាយបក្សី H5N1 ជាជំងឺដែលចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែវាក៏អាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីដែលកើតលើមនុស្ស ជាជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យមានការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា ព្រោះវាអាចបំប្លែងខ្លួនឆ្លងដូចជំងឺផ្ដាសាយតាមរដូវកាលផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី