2024-08-05
គិត បុប្ផា
2024-08-05
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានដាក់បង្ហាញជាសាធារណៈនូវឯកសារពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) រួមមានសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូលលើកទី១ ដល់លើកទី១១ និងកិច្ចព្រមព្រៀង ព្រមទាំងអនុស្សារណៈពាក់ព័ន្ធចំនួន៥ ដែលជាឯកសារក្របខ័ណ្ឌសម្រាប់អនុវត្តលើការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងតំបន់ CLV ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម។
ការចុះផ្សាយឯកសារគម្រោង CLV តាមការណែនាំកាលពីថ្ងៃទី២៣ ខែកក្កដា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអ្នកផ្តួចផ្តើមបង្កើតតំបន់ CLV នេះ ក្នុងគោលបំណងឱ្យសាធារណជនយល់ដឹងពីអត្ថន័យ ខ្លឹមសារ និងសារសំខាន់នៃការបង្កើតតំបន់ត្រី CLV នេះឡើង។ សាធារណជន អាចទាញយកឯកសារពាក់ព័ន្ធគម្រោង CLV ទាំងនេះ នៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មតាមរយៈតំណ ភ្ជាប់ https://www.moc.gov.kh/document-category/official-document និងអាចស្កែនយកពី QR Code។
ក្រសួងពាណិជ្ជកម្ម រំពឹងថាឯកសារវឌ្ឍនភាពរបស់តំបន់CLV ដែលសម្រេចបានតាំងពីការបង្កើតដំបូងនាឆ្នាំ១៩៩៩ ដល់បច្ចុប្បន្ននេះ នឹងធ្វើឱ្យសាធារណជនស្វែងយល់បានច្បាស់អំពីអត្ថន័យ ខ្លឹមសារ និងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ ដែលជួយដល់ការរីកចម្រើនសេដ្ឋកិច្ច-សង្គម និងរួមចំណែកលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់CLV ឱ្យកាន់តែប្រសើរឡើង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី