2025-02-22
ទូច សូរិយា
2025-02-22
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ការខ្ចីប្រាក់ពីបុគ្គលទាក់ទិនប្រចាំឆ្នាំ២០២៤ ដោយផ្អែកលើការគណនាមធ្យមភាគ នៃមធ្យមភាគរបស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន ១២ ដែលក្នុងនោះ អត្រាការប្រាក់ ៩,៦៧% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល និង៨,៧៩% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាម៉េរិក។
បើតាមសេចក្តីជូនដំណឹង ស្តីពី កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ការខ្ចីប្រាក់ពីបុគ្គលទាក់ទិនប្រចាំឆ្នាំ២០២៤ បានឱ្យដឹងថា អត្រាការប្រាក់ខាងលើ គឺប្រើប្រាស់ក្នុងគោលដៅកម្រិតអត្រាការប្រាក់លើការខ្ចីពីបុគ្គលទាក់ទិនតែប៉ុណ្ណោះ។
ជាមួយគ្នានេះ គ្រប់អង្គភាពពន្ធដារ និងគ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹង ឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់។ គួរបញ្ជាក់ថា សេចក្តីជូនដំណឹងខាងលើ គឺអនុលោមតាមសេចក្ដីណែនាំលេខ ១០៩៧៩ អពដ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្តីពីឯកសារបញ្ជាក់ចំពោះការប្រាក់ក្នុងចំណោមបុគ្គលទាក់ទិន៕
នាំមកជូនដោយ