2025-02-17
ឃី ភារៈ
2025-02-17
ឃី ភារៈ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានសម្រេចចិត្តផ្ដល់ថវិកាចំនួន ៦០លានដុល្លារ វិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត រយៈពេល បីឆ្នាំ ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋតាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើតាមការចុះផ្សាយរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនេះ គឺសម្រាប់ផ្គត់ផ្គង់ដល់ខេត្តចំនួន ៥រួមមាន៖ រដ្ឋាករទឹកកំពត, រដ្ឋាករទឹកស្វាយរៀង, រដ្ឋាករទឹកក្រុងស្ទឹងសែន នៅខេត្តកំពង់ធំ, រដ្ឋាករទឹកមណ្ឌលគិរី និងរដ្ឋាករទឹកពោធិ៍សាត់។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល ក៏បានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើននៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដោយសារកំណើនប្រជាពលរដ្ឋ ធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី