2023-12-01
SME News
2023-12-01
SME News
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មូលធនមនុស្សដែលមានគុណភាពខ្ពស់និងសុខភាពល្អ ជាទ្រព្យសកម្មរបស់ជាតិដ៏រឹងមាំ បង្កើនតម្លៃ និងសេដ្ឋកិច្ច, លើកកម្ពស់សីលធម៌, គុណធម៌របស់សង្គម និងបង្កើតគំនិតថ្មី សំដៅដល់ចីរភាពកំណើនរយៈពេលវែង និងចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ ថា៖«ប្រសិនបើយើងគ្មានមូលធនមនុស្សដែលមានសុខភាពរឹងមាំ មានចំណេះដឹង និងមានអត្តចរិតល្អប្រសើរនោះទេ មហិច្ឆតារបស់យើងបានត្រឹមតែជាក្តីស្រមៃ ហើយមិនអាចក្លាយទៅជាការពិតបានឡើយ»។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានកំណត់វិធានការគន្លឹះក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាវិធានការមុតស្រួចជាក់លាក់ ពិតប្រាកដនិយមមួយ ដើម្បីអនុវត្តនិងដោះស្រាយបញ្ហាប្រឈម ដែលរាំងស្ទះកន្លងមក។ វិធានការនេះសំដៅដល់ការកសាងមូលធនមនុស្សកម្ពុជាមួយ ដែលមានសុខភាពល្អបរិបូណ៌ មានចំណេះដឹង និងជំនាញល្អប្រសើរ ហើយថែមទាំងមានភាពជាពលរដ្ឋប្រកបដោយសុជីវធម៌ សីលធម៌ គុណធម៌ ដែលអាចជំរុញឱ្យកម្ពុជា សម្រេចបាននូេវចក្ខុវិស័យឆ្នាំ២០៥០ ដោយជោគជ័យពិតប្រាកដ។
សូមអញ្ជើញទស្សនាវីដេអូឃ្លីបខ្លីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដូចតទៅ៖ https://www.youtube.com/watch?v=nJYx1DU4kc4&ab_channel=SMENews
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី