2025-02-12
ទូច សូរិយា
2025-02-12
ទូច សូរិយា
ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៥ បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៤៤ ៣៧៩ ទូ (TEUs) មានការកើនឡើងចំនួន ៤៨,៣៩% បើធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលមានចំនួន ២៩ ៩០៨ ទូ។ នេះបើតាមការចុះផ្សាយរបស់កំពង់ផែស្វយ័តភ្នំពេញ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
កំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ក្នុងខែមករា នៃឆ្នាំ២០២៥ បរិមាណនាវា ដែលបានដឹកអ្នកដំណើរចូលចតចំណតផែ មានចំនួន ៤៣គ្រឿង ថយចុះ ១៤% ដែលក្នុងនោះ មានអ្នកដំណើរដែលបានឆ្លងកាត់ចំនួន ៤ ៤៥៣នាក់ កើនឡើង ៤,៨៥% ធៀបនឹងខែមករា ឆ្នាំ២០២៤។
ចំពោះ បរិមាណទំនិញ-ប្រេងឥន្ធនៈ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ក្នុងដើមឆ្នាំ២០២៥ វិញ មានចំនួន ៤៥៦ ៤១៩តោន កើនឡើងបាន ៤៦,៧៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានចំនួន ៣១១ ០៥៩។ គួរបញ្ជាក់ថា លទ្ធផលការងារអាជីវកម្ម សេវាកម្ម ដែលកំពង់ផែស្វយ័តភ្នំពេញអនុវត្តសម្រាប់ខែមករា ឆ្នាំ២០២៥ គឺពុំទាន់ធ្វើសវនកម្មទេ៕
នាំមកជូនដោយ