2025-02-10
ទូច សូរិយា
2025-02-10
ទូច សូរិយា
ភ្នំពេញ៖ សួនឧស្សាហកម្មស្វាយចន្ទី ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា គ្រោងធ្វើឡើងនៅខេត្តកំពង់ធំ ដែលជាខេត្តមានការដាំដុះស្វាយចន្ទីច្រើនជាងគេនៅកម្ពុជា។ សួនឧស្សាហកម្មស្វាយចន្ទីនេះ នឹងផ្តោតលើការកែច្នៃគ្រាប់ស្វាយចន្ទី ដោយមានផ្ទៃដីទំហំជិត ៦០០ហិកតា មានចម្ងាយពីទីរួមខេត្តកំពង់ធំ ជិត ១៣គីឡូម៉ែត្រ។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៧០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រហែល ៥៨ម៉ឺនហិកតាកំពុងប្រមូលផល និងប្រហែល ១២ម៉ឺនហិកតាទៀតជាដីទើបដាំដុះថ្មី។ ចំពោះ ទិន្នផលប្រមូលបានបីស្វាយចន្ទី គឺស្ថិតក្នុងចន្លោះពី ៨០-១០០ម៉ឺនតោនក្នុង១ឆ្នាំ។ របាយការណ៍ដដែល បានបញ្ជាក់ថា កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៨១៥ ពាន់តោន កើនឡើង ២១% ទទួលបានថវិកាចំនួន ១ ១៥០លានដុល្លារ កើនឡើង ២៦,១៥% ក្នុងនោះនាំចេញទៅវៀតណាមមានចំនួនជាង ៧៩ម៉ឺនតោន។
គួរបញ្ជាក់ថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ១៥ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហិកតា ក្នុង១ឆ្នាំ និងបរិមាណផលជាង ២២ម៉ឺនតោន ស្មើនឹងប្រមាណ ៣០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី