SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុន រៀបចំ«ពិព័រណ៍កម្ពុជា លើកទី៩» ជំរុញផលិតផលខ្មែរ នៅទីក្រុងតូក្យូ


ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុន រៀបចំ«ពិព័រណ៍កម្ពុជា លើកទី៩» ជំរុញផលិតផលខ្មែរ នៅទីក្រុងតូក្យូ
A+ A-

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងបន្តរៀបចំ ពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ (The 9th Cambodia Festival 2025) ចាប់ថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥ នៅសួនឧទ្យានយ៉ូយ៉ូហ្គី ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណងជំរុញផលិតផលសក្តានុពល និងម្ហូបអាហារខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈ វប្បធម៌ ទេសចរណ៍ផងដែរ។

ការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មការរៀបចំបានផ្តល់ស្តង់ចំនួនពីរទំហំ៥.៤ ម៉ែត្រ x ៣.៦ ម៉ែត្រ ដល់ក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ជូនក្រុមហ៊ុន និងសហគ្រាសកម្ពុជា នាំយកផលិតផល និងសេវាកម្មទៅដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ក្នុងឱកាសព្រឹត្តិការណ៍ខាងលើ។

ចំពោះពាណិជ្ជករ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងមកបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៅអាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈទូរសព្ទលេខ ០៨៧ ៧៥៥ ៥៥១ / ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល [email protected] / [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី