SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម៖ ការយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិ អាចទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក


រដ្ឋមន្ត្រីឧស្សាហកម្ម៖ ការយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិ អាចទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិ អាចទាក់ទាញវិនិយោគិន លើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ជំរុញពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ពិសេសជួយធានាគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

ក្នុងកិច្ចប្រជុំលើកទី២៩ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារកម្ពុជា(CS) ចំនួន៣៦ និងពិនិត្យស្តង់ដារចំនួន៤១ ផងដែរ។ ស្ដង់ដារដែលត្រូវបានអនុម័តចំនួន៣៦ នេះគ្របដណ្តប់លើវិស័យជាច្រើន រួមមាន៖ ស្តង់ដារសំណង់ និងសម្ភារសំណង់, សារធាតុគីមី, ធញ្ញជាតិ បន្លែ និងផ្លែឈើ, ប្រព័ន្ធគ្រប់គ្រង, ផលិតផលអគ្គិសនី និងអេឡិចត្រូនិច, ផលិតផលកៅស៊ូ, យានយន្ត, គ្រឿងសំអាង, ផលិតផលឈើ និងវាយនភណ្ឌ។

ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាស្តង់ដារជាតិ ក៏បានអនុម័តសំណើរស្តង់ដារចំនួន៣ ដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងសំណើរកែសម្រួលស្តង់ដារចំនួន២ ទាក់ទងទឹកត្រី និងទឹកស៊ីអ៊ីវ ដែលត្រូវបានលើកទៅពិភាក្សាសម្រាប់ការអនុម័តនៅក្នុងកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សា។ ជាមួយគ្នានេះ ក្រុមប្រឹក្សាស្តង់ដារ ក៏បានស្នើឱ្យគណៈកម្មាធិការបច្ចេកទេសទាំង១២ កំណត់រកស្តង់ដារបន្ថែមទៀត ដែលជាអាទិភាពសម្រាប់ការអភិវឌ្ឍ ដោយផ្តោតលើស្តង់ដារដែលជំរុញការនាំចេញ និង/ឬស្តង់ដារដែលលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្មក្នុងស្រុកសំខាន់ៗ។

ទន្ទឹមនឹងនេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យគណៈកម្មការបច្ចេកទេសរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តស្តង់ដារកម្ពុជាដែលបានអនុម័តហើយ ដូចជាការពង្រឹងសេវាមន្ទីរពិសោធន៍តាមវិស័យនីមួយៗ សម្រាប់គាំទ្រភាពអនុលោមតាមស្តង់ដារទាំងនោះ។ ឯកឧត្តម ហែម វណ្ណឌី ក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តង់ដារជាតិ សិក្សាលទ្ធភាពក្នុងការអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី