2025-01-30
ទូច សូរិយា
2025-01-30
ទូច សូរិយា
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានឱ្យនិយមន័យពាក្យគន្លឹះ Phishing និង Scam ដូចជា៖ Phishing ជាប្រភេទបទល្មើសបច្ចេកវិទ្យា ដែលឧក្រិដ្ឋជនក្លែងបន្លំជាស្ថាប័ន/ក្រុមហ៊ុន ឬជាបុគ្គលណាម្នាក់ លួងលោម ឬបោកបញ្ឆោតជនរងគ្រោះយកព័ត៌មានសំខាន់ៗ។ ចំពោះ Scam គឺជាប្រភេទបទល្មើសបច្ចេកវិទ្យា ដែលឧក្រិដ្ឋជនបានរៀបគម្រោងឆបោកប្រាក់ពីបុគ្គលណាម្នាក់ ក្នុងទម្រង់ផ្សេងៗ។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ១. Phishing គឹឧក្រិដ្ឋជន បោកបញ្ឆោតជនរងគ្រោះយកព័ត៌មានសំខាន់ៗ ដូចជា ឈ្មោះគណនី និងលេខសម្ងាត់សម្រាប់ Login ចូលទៅកាន់គណនីបណ្តាញសង្គមរួមមាន៖ Telegram, Facebook, Tiktok ឬលេខគណនី ឬកាតធនាគារជាដើម។ រីឯ Scam៖ ឧក្រិដ្ឋជនរៀបគម្រោងឆបោកក្នុងទម្រង់ផ្សេងៗដូចជា សន្យាស្វែងរកការងារ ឈ្នះឆ្នោត ការវិនិយោគ មនោសញ្ចេតនា ស្នេហា ឬអាពាហ៍ពិពាហ៍ក្លែងក្លាយជាដើម។ វិធីសាស្រ្តបញ្ចុះបញ្ចូលជនរងគ្រោះតាមរយៈការហៅទូរសព្ទ អ៊ីមែល ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ដើម្បីឱ្យជនរងគ្រោះមានទំនុកចិត្ត រួចបោកប្រាស់។
ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏បានចែករំលែកវីធីសាស្ត្រការពារខ្លួនពីការបោកប្រាស់ Phishing និង Scam ដូចជា៖ ពិចារណា ឬផ្ទៀងផ្ទាត់មុនចុចលើតំណភ្ជាប់ (Link) ដែលសង្ស័យក្នុងបណ្តាញទំនាក់ទំនងសង្គម, កំណត់លេខសម្ងាត់គណនីបណ្តាញសង្គមឱ្យបានរឹងមាំ និងបើកមុខងារការពារសុវត្ថិភាព Two-Factor Authentication (2FA), ធ្វើបច្ចុប្បន្នភាព (update) កម្មវិធីទូរសព្ទ កុំព្យូទ័រ ឬ Software ទៀងទាត់, ត្រួតពិនិត្យប្រតិបត្តការគណនីបណ្តាញសង្គម, គណនីធនាគារ និងកាតធានាគារជាប្រចាំ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី