2025-01-29
ទូច សូរិយា
2025-01-29
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យរដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនធំៗដែលអាចនៅសល់សមត្ថភាពផលិតទឹកលើស ជួយគាំទ្រ និងលក់ទឹកដុំដល់ប្រតិបត្តិករតូចៗ ដែលនឹងជួបប្រទះការខ្វះទឹកនៅចុងរដូវប្រាំងខាងមុខ។
ក្នុងកិច្ចប្រជុំពិភាក្សា រៀបចំផែនការធានាប្រភពទឹក ដែលចាំបាច់សម្រាប់ផលិតកម្មទឹកស្អាតនៅទូទាំងប្រទេស និងកាត់បន្ថយការរំខានដល់ការផ្គត់ផ្គង់ទឹកស្អាត នៅចុងរដូវប្រាំងខាងមុខ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា យើងត្រូវប្រកាន់យកអភិក្រមដែលមានវិធានច្បាស់លាស់ ដើម្បីកំណត់តំបន់អាចមានហានិភ័យប្រភពទឹក មុននឹងបញ្ហាខ្វះទឹកអាចឈានចូលមកដល់។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្ថែមថា ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ គឺដើម្បីបង្កើតយន្តការផ្លូវការ ទៀងទាត់ និងជាសមូហភាពមួយ ដើម្បីដោះស្រាយបញ្ហាប្រភពទឹកសម្រាប់និរន្តរភាពសេវាផ្គត់ផ្គង់ទឹកស្អាត។
ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ វិស័យឯកជន ក៏បានរាយការណ៍ពីការធ្លាក់ចុះបរិមាណទឹកសម្រាប់ការផលិតទឹកស្អាត ដោយប្រតិបត្តិករខ្លះបានស្នើជីកស្រះទឹកបន្ថែម និងស្តារប្រភពទឹកដែលមានស្រាប់ និងស្នើសុំការផ្តល់ប្រភពទឹកបន្ថែមសម្រាប់តែការផ្គត់ផ្គង់ទឹកស្អាត ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនបានពេញមួយឆ្នាំ។ ជាមួយគ្នានេះ ឯកឧត្តមហែម វណ្ណឌី បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រភពទឹក ដោយប្រកាន់ស្មារតីសហការគ្នា ដើម្បីវាយតម្លៃបញ្ហាប្រឈមទាំងនេះដោយភាពបុរេសកម្ម ដោយស្នើដំណោះស្រាយជាក់លាក់ចំពោះការធានាប្រភពទឹក និងកាត់បន្ថយការរំខានដល់សេវាទឹកស្អាតក្នុងភូមិសាស្ត្រនីមួយៗ។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ដែលរួមមានការវិនិយោគសំខាន់ៗលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដោយផ្តោតលើការបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពប្រភពទឹកសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋជាច្រើនជំនាន់ទៅមុខទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី