2025-04-27
គន ម៉េងហុង
2025-04-27
គន ម៉េងហុង
ភ្នំពេញ៖ បច្ចុប្បន្ន ការកើនឡើង Generative AI គឺជាការផ្តោតសំខាន់លើការបង្កើតទិន្នន័យថ្មីទាំងស្រុង ដែលខុសពី AI បែបប្រពៃណី ផ្តោតសំខាន់តែលើការវិភាគទិន្នន័យ ដែលមានស្រាប់សម្រាប់ការដោះស្រាយបញ្ហា ឬការព្យាករ។
Generative AI ប្រើប្រាស់ការយល់ដឹងអំពីគំរូទិន្នន័យ ដើម្បីបង្កើតខ្លឹមសារថ្មីទាំងស្រុងតាមទម្រង់ផ្សេងៗជាច្រើន ដែលនេះកំពុងបានធ្វើបដិវត្តន៍ការបង្កើតមាតិកា។ AI ជំនាន់ថ្មីនេះ បានវិវត្តន៍យ៉ាងឆាប់រហ័សដោយបច្ចុប្បន្ន អាចបង្កើតរូបភាពពីការពិពណ៌នាអត្ថបទ ឬរចនាបទនៃការសរសេរប្រកបដោយភាពច្នៃប្រឌិត។ ភាពប៉ិនប្រសប់នេះ បានត្រួសត្រាយផ្លូវសម្រាប់ AI Assistants ក្នុងការរួមបញ្ចូលមុខងារផ្សេងៗបានកាន់តែរលូន និងបានបង្កើតបទពិសោធល្អៗ ជួយសម្រួលដល់អ្នកប្រើប្រាស់នៅគ្រប់ទូទាំងឧស្សាហកម្ម។
ភាពជឿនលឿនគួរឱ្យកត់សម្គាល់មួយរបស់ Generative AI គឺនៅក្នុងដំណើរការភាសាធម្មជាតិ (Natural Language Processing) ដែលជួយឱ្យ AI អាចផលិតមាតិកាអត្ថបទមានគុណភាពខ្ពស់ បង្កើតរចនាបទមាតិកាផ្សេងៗគ្នា ដូចជាអត្ថបទព័ត៌មាន និង Copy Writing រហូតដល់ការបកប្រែភាសាបានកាន់តែត្រឹមត្រូវ និងបង្កើតទម្រង់អត្ថបទប្រកបដោយភាពច្នៃប្រឌិត ជាពិសេសលើកំណាព្យ និងកូដ។
ទន្ទឹមនឹងភាពលឿនរហ័សរបស់ NLP នេះបានក្លាយជាឧបករណ៍មួយយ៉ាងសំខាន់ក្នុងការបង្កើតមាតិកាដែលដំណើរការដោយ AI និងការរៀនភាសាផ្ទាល់ខ្លួន(Personalized Language Learning)។ ក្នុងនិន្នាការសំខាន់មួយទៀត គឺសមត្ថភាពក្នុងការបង្កើតរូបភាព និងវីដេអូ មានកម្រិតខ្ពស់។ ម៉ូឌែល AI ដូចជា Lumiere Push Boundaries របស់ Google អនុញ្ញាតឱ្យបង្កើតវីដេអូពីការពិពណ៌នាអត្ថបទ កែប្រែរូបភាពដែលមានស្រាប់ ដោយផ្អែកលើការបញ្ចូលរបស់អ្នកប្រើប្រាស់ និងបង្កើតរូបភាពថ្មីទាំងស្រុងជាមួយនឹងព័ត៌មានលម្អិតផងដែរ។ ភាពជឿនលឿនទាំងនេះមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត និងការរចនាផលិតផល ដែលធ្វើឱ្យការធ្វើការងារ និងការប្រកបអាជីវកម្មកាន់តែមានភាពងាយស្រួល។ Generative AI បានកំពុងផ្លាស់ប្តូរដំណើរការរចនារូបភាពផងដែរ ដែលម៉ូឌែល AI ឥឡូវនេះអាចជួយដល់ការបង្កើតផលិតផល និងការរចនាក្រាហ្វិក ព្រមទាំងអាចបង្កើតជម្រើសរចនា ដោយផ្អែកលើលក្ខណៈជាក់លាក់របស់អ្នកប្រើប្រាស់បានទៀតផង។
ជាងនេះទៅទៀត AI ជំនាន់ថ្មី ក៏អាចធ្វើស្វ័យប្រវត្តិកម្មការងារ ដូចជាដំណើរការឯកសារ, ការបង្កើតមាតិកាទីផ្សារ, ការស្វែងរកការក្លែងបន្លំ, សម្រួលលំហូការងារ និងបង្កើនប្រសិទ្ធភាពការរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ។ ការកើនឡើង នៃ Generative AI គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងរបៀបរបប ដែលយើងបង្កើត ធ្វើអន្តរកម្ម និងយល់ពីខ្លឹមសារឌីជីថល គិតចាប់ពីសិល្បៈ និងការសរសេរ រហូតដល់ការអភិវឌ្ឍកម្មវិធី និងការវិភាគទិន្នន័យធំៗ ដែលទាំងនេះ បាននឹងកំពុងផ្លាស់ប្តូរឧស្សាហកម្មទាំងអស់ នៅលើសកលលោក។ ខណៈពេល ដែលបច្ចេកវិទ្យានេះ កំពុងបង្ហាញពីឱកាសជាច្រើនសម្រាប់ការច្នៃប្រឌិតGenerative AI ក៏ចាំបាច់ឱ្យអ្នកប្រើប្រាស់គប្បីគួរឈ្វេងយល់ឱ្យច្បាស់អំពីក្រមសីលធម៌ ដែលទាមទារឱ្យមានការគិតគូរប្រកបដោយការពិចារណាមុននឹងប្រើប្រាស់ផងដែរ ពោលគឺប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានអស់ពីលទ្ធភាព និងប្រើប្រាស់ក្នុងផ្លូវត្រូវ សំដៅមិនប៉ះពាល់ដល់បុគ្គល និងសង្គម។ នេះបើយោងតាមគេហទំព័រកម្ពុជា ៤.០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី