2023-08-29
SME News
2023-08-29
SME News
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសពីការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។ វិធានការដែលធនាគារជាតិត្រៀម គឺធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល ដោយសំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ឱ្យមានស្ថិរភាព។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ពីការបន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាត ឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប ខណៈដែលក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្តូរប្រាក់ជារៀល ធៀបនឹងដុល្លារអាមេរិក បានកើនឡើងគួរឱ្យកត់សម្គាល់។ មូលហេតុចម្បង គឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារ អាមេរិកនៅលើទីផ្សារអន្តរជាតិ។
ចំពោះ កត្តារដូវកាលកំណើនតម្រូវការប្រាក់រៀលបានថយល្បឿន នៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍ មិនមានភាពមមាញឹក (low season)។ ចំណែកឯ ប្រាក់ដុល្លារអាមេរិក ជារួមបានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតនៅលើពិភពលោក ក្រោយពីធនាគារកណ្ដាលអាមេរិក បន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាមេរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ៕
ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល ដោយសំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ឱ្យមានស្ថិរភាព ខណៈពេលដែលអត្រាប្តូរប្រាក់ជារៀល ធៀបនឹងដុល្លារអាមេរិក បន្តកើនឡើង។
នាំមកជូនដោយ