2025-01-23
ឃី ភារៈ
2025-01-23
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ហ្វីលីពីន បានផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមកចំនួន២ មានដូចជា៖ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា និងកម្មវិធី eGov SuperApp របស់ហ្វីលីពីន ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ។
ប្រព័ន្ធឌីជីថលចំនួន២ ដែលគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ នេះ នឹងជួយប្រទេសទាំងពីរឱ្យមានមូលដ្ឋានកាន់តែរឹងមាំក្នុងការសម្រេចចិត្តជ្រើសរើសបច្ចេកវិទ្យាដែលត្រឹមត្រូវ ដើម្បីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថល ដែលផ្អែកតាមការផ្លាស់ប្តូរបទពិសោធ និងធ្វើឱ្យចំណងការទូតរវាងកម្ពុជា និងហ្វីលីពីនកាន់តែមានភាពជិតស្និទ្ធមួយកម្រិតទៀតផងដែរ។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក.ប.ទ. បានមានប្រសាសន៍ថា កម្មវិធី eGov SuperApp របស់ហ្វីលីពីន គឺជាបច្ចេកវិទ្យា បទពិសោធ និងលក្ខណៈពិសេសនៃកម្មវិធីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្មវិធី DG SuperApp របស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានរបស់ហ្វីលីពីន បានបន្ថែមថា ការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph របស់កម្ពុជាសម្រាប់ហ្វីលីពីន គឺដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារនានាដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចរបស់សាធារណរដ្ឋហ្វីលីពីន និងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងការយកទៅប្រើប្រាស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី