SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតីនាយករដ្ឋមន្រ្តី ឧបត្ថម្ភថវិកា៥០ម៉ឺនដុល្លារ សម្រាប់សមាគមសិល្បករខ្មែរប្រើប្រាស់រយៈពេល៥ឆ្នាំ


សម្តេចធិបតីនាយករដ្ឋមន្រ្តី ឧបត្ថម្ភថវិកា៥០ម៉ឺនដុល្លារ សម្រាប់សមាគមសិល្បករខ្មែរប្រើប្រាស់រយៈពេល៥ឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចឧបត្ថម្ភថវិកាសរុបចំនួន ៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ សម្រាប់ប្រើប្រាស់ក្នុង១ឆ្នាំ ១០ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ ដើម្បីជួយទ្រទ្រង់ និងធានានិរន្តរភាពសមាគមសិល្បករខ្មែរ។

ក្រៅពីការឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏សម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដើម្បីអភិរក្ស និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈដែលរងហានិភ័យ ឬប្រឈមនឹងការបាត់បង់នៅគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។ បើតាមការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងពិធីអ្នកស្នងមរតក មូលនិធិផ្ទាល់ខ្លួននេះ នឹងមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាប្រធាន។

«ពិធីអ្នកស្នងមរតក» ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ធ្វើឡើងក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងបង្ហាញការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការនីគ្រប់ទម្រង់ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិ។ ពិធីនេះ ប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(CCIC) កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី