2025-01-23
គិត បុប្ផា
2025-01-23
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នឹងរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន ចំពោះការលក់ដូរតាមរ៉ឺម៉ក រទេះ និងការលក់ដូរគ្រប់រូបភាពនៅតាមឆ្នេរសមុទ្រ កុំឱ្យមានការកកស្ទះចរាចរណ៍ និងផ្តោតលើការប្រព្រឹត្តិកម្មសំណល់រឹងប្រកបដោយអនាម័យ និងប្រសិទ្ធភាព ការបំប្លែងថាមពល និងការកែច្នៃសំណល់រឹង ក្នុងឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានជំរុញឱ្យអនុវត្តគោលការណ៍ការកាត់បន្ថយការប្រើប្រាស់ កែច្នៃ ដូចជាក្រដាសផ្លាស្ទិច និងលោហធាតុក្នុងកម្រិតអតិបរមា ដើម្បីកាត់បន្ថយសំណល់រឹងចុងក្រោយទៅកប់ក្នុងដី និងគ្រប់គ្រងសំណល់រឹង បង្កើតជីកំប៉ុស្តិ៍, ពង្រឹងមធ្យោបាយប្រមូលសំណល់រឹងស្របតាមបទដ្ឋានបច្ចេកទេស និងស្តង់ដាទីក្រុងស្អាត។ លើសពីនេះ ខេត្តព្រះសីហនុ នឹងកែលម្អប្រព័ន្ធដឹកជញ្ជូន និងការប្រមូលសំណល់រឹង តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធប្រមូលសំណល់ និងមធ្យោបាយដឹកជញ្ជូន។
ក្នុងកិច្ចប្រជុំដាក់ទិសដៅការងារ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានឱ្យភាគីពាក់ព័ន្ធអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ៧ចំណុច ដូចជា៖ ផ្តល់សេវាសាធារណប្រកបដោយតម្លាភាព មានការជឿជាក់ពីពលរដ្ឋ, គ្មានបទល្មើសលួចឆក់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ គ្មានគ្រោះថ្នាក់ចរាចរណ៍។ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះ គឺត្រូវគ្មានអំពើអនាចារ គ្មានក្មេងទំនើង ,ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ,អនុវត្តអនាម័យ បរិស្ថាន សោភណ្ឌភាពបៃតង ក្នុងមូលដ្ឋាន និងឆ្លើយតបបានទាន់ពេលវេលា និងគ្រោះមហន្តរាយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី