SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម ចាប់ផ្តើមទទួលពាក្យប្រកួត«ពានរង្វាន់នវានុវត្តន៍សាធារណៈ» ឆ្នាំ២០២៥


ក្រសួងឧស្សាហកម្ម ចាប់ផ្តើមទទួលពាក្យប្រកួត«ពានរង្វាន់នវានុវត្តន៍សាធារណៈ» ឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-20

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-20

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ផ្តើមទទួលពាក្យសម្រាប់ពានរង្វាន់នវានុវត្តន៍សាធារណៈឆ្នាំ២០២៥ ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ពីស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន អង្គភាពក្រោមភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) និងបុគ្គល/ក្រុម ដែលបានបង្កើតនវានុវត្តន៍វិស័យសាធារណៈ។

ពានរង្វាន់នវានុវត្តន៍សាធារណៈឆ្នាំ២០២៥ មានចំនួន ៥ប្រភេទ ដូចជា៖ នវានុវត្តន៍ផ្នែកគោលនយោបាយ, នវានុវត្តន៍សេវាសាធារណៈ, នវានុវត្តន៍បច្ចេកវិទ្យា, បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះលក្ខខណ្ឌចូលរួមវិញ គឺត្រូវស្ថាប័នរដ្ឋាភិបាល៖ ក្រសួង ស្ថាប័នរដ្ឋ ដែលបានបង្កើត ឬអនុវត្តដំណោះស្រាយនវានុវត្តន៍ ដើម្បីលើកកម្ពស់វិស័យសាធារណៈ និងក្រុមហ៊ុនឯកជន៖ ជាក្រុមហ៊ុន ដែលផ្តល់ដំណោះស្រាយបច្ចេកវិទ្យា សេវាកម្មឌីជីថល ប្អូនវានុវត្តន៍រួមគ្នា ផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់វិស័យសាធារណៈ។

មួយវិញទៀត ត្រូវជាអង្គភាពក្រោមភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPPs)៖ អង្គភាពស្វយ័ត ដែលមានការបណ្តាក់ទុនរួមគ្នារវាងរដ្ឋនឹងឯកជន ហើយផ្តោតលើនវានុវត្តន៍វិស័យសាធារណៈ និងបុគ្គល៖ បុគ្គល ឬក្រុម ដែលអភិវឌ្ឍន៍បច្ចេកវិទ្យានវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ។ ដើម្បីចូលរួមក្នុងប្រកួតក្នុងកម្មវិធីខាងលើនេះ ក្រុមហ៊ុន និងស្ថាប័ន អាចដាក់ពាក្យតាមរយៈ https://shorturl.at/ioorL ឬទាក់ទងមកកាន់ (៨៥៥) ៩៩ ៩៩២ ៦៦៣៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី