SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឆ្នាំ២០២៥ ផ្សារមូលបត្រ ដាក់គោលដៅបង្កើនតម្លៃជួញដូរទីផ្សារភាគហ៊ុនឱ្យបាន ៣០ម៉ឺនដុល្លារ/ថ្ងៃ


ឆ្នាំ២០២៥ ផ្សារមូលបត្រ ដាក់គោលដៅបង្កើនតម្លៃជួញដូរទីផ្សារភាគហ៊ុនឱ្យបាន ៣០ម៉ឺនដុល្លារ/ថ្ងៃ
A+ A-

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា (ផមក) ដាក់គោលដៅបង្កើនតម្លៃជួញដូរទីផ្សាភាគហ៊ុន ឱ្យបានទ្វេដង ពោលគឺប្រមាណ ៣០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ, ចំនួនគណនីជួញដូរថ្មីឱ្យបាន ១៥,០០០គណនីបន្ថែម និងបង្កើនចំនួនក្រុមហ៊ុនចុះបញ្ជីឱ្យបានយ៉ាងតិចចំនួន ៦បន្ថែម ក្នុងឆ្នាំ២០២៥។ ដើម្បីគាំទ្រនូវគោលដៅធំៗនេះ ផមក បានដាក់ចេញផែនការសកម្មភាព ដូចខាងក្រោម៖

នវានុវត្តន៍ផ្នែកបច្ចេកវិទ្យា៖ ជមក នឹងអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីជួញដូរភាគហ៊ុន CSX Trade និងបន្ថែមមុខងារថ្មីៗបន្ថែម និងការដកដាក់សាច់ប្រាក់ចូលគណនីជួញដូរឱ្យបានកាន់តែងាយស្រួល ក្នុងឆ្នាំ ២០២៥ ដើម្បីសម្រួលវិនិយោគិន។ ការបង្កើតប្រព័ន្ធផ្តល់ព័ត៌មាន ដែលដំណើរការលើប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដើម្បីផ្តល់ព័ត៌មាន និងឆ្លើយតបរាល់សំណួរពីសំណាក់វិនិយោគិន និងក្រុមហ៊ុនទាំងឡាយណា ដែលមានបំណងបោះផ្សាយ និងចុះបញ្ជីលក់ភាគហ៊ុនឱ្យបានទាន់ពេលវេលា។

កែសម្រួលបទប្បញ្ញត្តិ និងយន្តការជួញដូរ៖ ផមក គ្រោងនឹងដាក់ឱ្យដំណើការការជួញដូរដោយប្រើម៉ាជីន, ការកែប្រែដែនកំណត់ថ្លៃដល់ ៣០% ក្នុងមួយថ្ងៃ, ការកាត់បន្ថយពេលនៃការទូទាត់មូលបត្របំណុលទៅជា T+1, និងអនុញ្ញាតឱ្យមានការទូទាត់ T+N សម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិតាមការចរចា ដើម្បីឱ្យការជួញដូរនៅផ្សារមូលបត្រកម្ពុជា សមស្របទៅនឹងនិន្នាការជាសកល ក៏ដូចជាក្នុងវិស័យមូលបត្រពិភពលោក។

កសាងសមត្ថភាព និងទំនុកចិត្តវិនិយោគិន៖ ផមក នឹងបន្តអប់រំ និងគាំទ្រវិនិយោគិនទាំងអស់ ដើម្បីធានាថា វិនិយោគិន មានចំណេះដឹងគ្រប់គ្រាន់ក្នុងការសម្រេចចិត្តវិនិយោគ ប្រកបដោយការយល់ដឹង និងភាពឈ្លាសវៃ។ ផមក នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍ ដែលធ្លាប់បានធ្វើ និងរៀបចំសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីបង្កើនចំនួនវិនិយោគិនសកម្ម និងទំហំជួញដូរ។

ការបង្កើនផលិតផលវិនិយោគ៖ ផមក នឹងបន្តរៀបចំសកម្មភាព ដើម្បីស្វែងរក និងជំរុញការចុះបញ្ជីមូលបត្រ។ ក្នុងឆ្នាំ២០២៥ ផមក គ្រោងមានក្រុមហ៊ុនចំនួន៣បន្ថែមទៀត ដើម្បីចុះបញ្ជីមូលបត្រកម្មសិទ្ធិ និង៤ផ្សេងទៀត នឹងចុះបញ្ជីមូលបត្របំណុល។ ផមក មានឆន្ទៈស្វែងរក និងយកមកនូវក្រុមហ៊ុនល្អៗ ដែលមានសក្តានុពលមកបោះផ្សាយ និងចុះបញ្ជីមូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា។ ក្រៅពីមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ផមក គ្រោងនឹងមានការចុះបញ្ជីលើកដំបូង នូវមូលនិធិជួញដូរក្នុងទីផ្សារផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី