SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អភិបាលខេត្តកណ្ដាល ស្នើឱ្យទូតឥណ្ឌូនេស៊ី ជួយកៀរគរវិនិយោគិនឱ្យមកវិនិយោគនៅខេត្តកណ្ដាល ដែលជាបណ្ដុំនៃសេដ្ឋកិច្ច


អភិបាលខេត្តកណ្ដាល ស្នើឱ្យទូតឥណ្ឌូនេស៊ី ជួយកៀរគរវិនិយោគិនឱ្យមកវិនិយោគនៅខេត្តកណ្ដាល ដែលជាបណ្ដុំនៃសេដ្ឋកិច្ច
A+ A-

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្នើឱ្យទូតឥណ្ឌូនេស៊ី ជួយកៀរគរអ្នកវិនិយោគិនឱ្យមកវិនិយោគនៅខេត្តកណ្ដាល ព្រោះខេត្តនេះ ជាខេត្តមួយដែលមានភូមិសាស្ត្រហុំព័ទ្ធរាជធានីភ្នំពេញ ជាបណ្ដុំនៃសេដ្ឋកិច្ច មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវជាតិសំខាន់ៗ ដែលជាសរសៃឈាមរបស់ខេត្ត ក្នុងការផ្ដល់អាកាសឱ្យអ្នកវិនិយោគទាំងអស់មកវិនិយោគនឹងទទួលបាននូវប្រាក់ចំណេញ។

ក្នុងជំនួបជាមួយឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សាន់តូ សារម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានបញ្ជាក់ថា នឹងជួយកៀរគរអ្នកវិនិយោគ មកវិនិយោគនៅខេត្តកណ្ដាលផងដែរ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត សាន់តូ សារម៉ូស៊ូម៉ាតូ ស្នើដល់រដ្ឋបាលខេត្តកណ្តាល ជួយជ្រោមជ្រែងក្នុងការផ្ដល់សេវាកម្មដល់ប្រជាជនឥណ្ឌូនេស៊ី ដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាលផងដែរ។

ឯកឧត្តម សាន់តូ សារម៉ូស៊ូម៉ាតូ ក៏បានគូរបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចរវាងឥណ្ឌូនេស៊ី ជាមួយកម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ ហើយប្រទេសឥណ្ឌូនេស៊ី ជាដៃគូពាណិជ្ជកម្ម លំដាប់ទី៧ សម្រាប់កម្ពុជា។ ជាមួយគ្នានេះផងដែរ ឯកឧត្តម គួច ចំរើន បានលើកឡើងពីចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥ ខេត្តកណ្តាលប្រែក្លាយជាខ្សែក្រវាត់គាំទ្រវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្ម ឡូជីស្លីក(ភស្តុភារ) ស្បៀងនិងលំនៅឋានផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី